ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រពន្ធ​ថា​បន្តិចបន្តួច​សោះ លែង​វាយ​ឡើង​ចាស់ដៃ​តែ​ម្តង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​បណ្តាល​ឲ្យ​មាន​របួស ហើយ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​២៩​នាទី​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ បុរស​ប្រើ​អំពើ​ហិង្សា​ឈ្មោះ សោម ពុធ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​បណ្តាល​ឲ្យ​មាន​របួស ហើយ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​២៩​នាទី​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

បុរស​ប្រើ​អំពើ​ហិង្សា​ឈ្មោះ សោម ពុធ អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ កុយ សុ​ខន អាយុ​៤៧​ឆ្នាំ និង​កូន​ឈ្មោះ លឹ​ម ស្រី​ទុំ ភេទ​ស្រី អាយុ ២៣​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​ដៃ ពួក​គេ​ទាំង​៣​រស់នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រពន្ធ និង​កូន​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​គាត់​បាន​ផឹក​ស្រាវ​អស់​ជា​ច្រើន​លី​ត្រ​ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាន​និយាយ​ទៅ​កាន់​ប្តី​ថា យប់​ជ្រៅ​ហើយ​ល្មម​ដល់​ពេលដេក​ពួន​អី​ហើយ បើ​ប្រឹង​ជួយ​រកស៊ី​ដូច​ប្រឹង​ផឹកស្រា​វិញ មិនដឹង​ជា​ល្អ​យ៉ាងណា​នោះ​ទេ ។ ចំណែក​កូនស្រី​ក៏​បន្ទរ​ថា មែន​បើ​ពុក​ពូកែ​រកស៊ី​ដូច​ពូកែ​ផឹក​ស្រាវ​ចឹ​ង​សម​គ្រួសារ​យើង​ធូ​ធារ​ដូច​គ្រួសារ​ដទៃ​មិន​ខាន​ឡើយ តែ​នេះ​ពុក​គិតតែ​ផឹក​ៗ​តាំងពី​ព្រឹក​រហូត​ដល់​យប់​ជ្រៅ​កណ្តាលអធ្រាត្រ មិន​ទាន់​ឈប់​ទៀត ។ ​គ្រាន់តែ​ប្រពន្ធ និង​កូន​និយាយ​ហើយ​ធ្វើ​ឲ្យ​បុរស​ចិត្ត​ក្តៅ ស្ទុះ​ទៅ​វាយ​ប្រពន្ធ និង​កូន​យ៉ាង​ចាស់ដៃ បណ្តាល​ឲ្យ​រង​របួស​ដៃ​ទាំង​២​នាក់ ម៉ែកូន​ទាំង​កំរោល​តែ​ម្តង ។

បុរស​ចិត្ត​ក្តៅ​ឆ្លើយ​សារភាព​ថា មូលហេតុ​បណ្តាល​ឲ្យ​ប្រើ​អំពើ​ហិង្សា​បែប​នេះ ដោយសារ​ខឹង​នឹង​ពួក​គេ​និយាយ​មើលងាយ​រូប​ខ្លួន​ជា​ប្តី​និង​ឱ​ពុក ។​បុរស​រូប​នេះ​បាន​ទទួលស្គាល់​កំហុស និង​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ប្រពន្ធ និង​កូន​ពិតប្រាកដ​មែន ។ បើ​តាម​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បង្ហើប​ប្រាប់ គឺ​បុរស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់​រំជា​ច្រើន​ដង​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ងើ​ហិង្សា​លើ​ប្រពន្ធ​កូន​បែប​នេះ ។
ក្រោយ​ពី​កសាង​សំណុំរឿង​រួចរាល់​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ការ​កាត់ក្តី​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ