ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាង​តិច​50​នាក់​ក្រោយ​ការ​វាយ​ប្រហារបង្ហូរ​ឈាម​​យ៉ាង​ឃោរឃៅ

6 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ​អាច​ជា​ស្នាដៃ​ក្រុម​ជី​ហា​ដ បូ​កូ​ហា​រ៉ា​ម ប្រឆាំង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង MUBI ដែល​នោះ​ជា​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​នៅ​ភាគ​ឦសាន នី​ហ្សេ​រី​យ៉ា​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ មនុស្ស​យ៉ាងតិច​៥០​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយសារ​ការ​វាយប្រហារ​អត្តឃាត​មួយ​អាច​ជា​ស្នាដៃ​ក្រុម​ជី​ហា​ដ បូ​កូ​ហា​រ៉ា​ម ប្រឆាំង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង MUBI ដែល​នោះ​ជា​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​នៅ​ភាគ​ឦសាន នី​ហ្សេ​រី​យ៉ា​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ។

ការ​ផ្ទុះ​កើត​មាន​ពេល​ពិធី​សូត្រធម៌​នា​ពេល​ព្រឹក​នៅ​ព្រះ​វិហារ MADINA ក្រុង MUBI ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​កា​មី​រ៉ូ​ន​ក្នុង​រដ្ឋ ADAMAWA ។

លោក OTHMAN ABUBAKAR អ្នកនាំពាក្យ​ប៉ូលិស​មូលដ្ឋាន​ថ្លែងប្រាប់ AFP ថា តុល្យ​ការ​បណ្តោះអាសន្ន អ្នក​ស្លាប់មាន​យ៉ាងតិច​៥០​នាក់ ។ ជន​អត្តឃាត​ជា​ក្មេង​ជំទង់​អាយុ​ប្រមាណ​ជា​១៧​ឆ្នាំ បាន​បន្លំ​ខ្លួន​ជាមួយ​សាសនិក អ៊ិ​ស្លា​ម ដើម្បី​ចូល​ក្នុង​ព្រះ​វិហារ ហើយ​ក៏​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ពេល​កំពុង​សូត្រធម៌ ។

ការ​វាយប្រហារ​នេះ​ទោះ​ពុំ​មានការ​ប្រកាស​ទទួលខុសត្រូវ ប៉ុន្តែ​គេ​ប្រាកដ​ថា​ជា​ស្នាដៃ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម ដែល​តែង​ធ្វើការ​វាយ​ប្រហារ​ដោយ​ទៀងទាត់​ប្រឆាំង​ភូមិ​ទាំង​ឡាយ ព្រមទាំង​ធ្វើការ​វាយប្រហារ​អត្តឃាត​នានា​។ រយៈពេល​៨​ឆ្នាំ​នៃ​ការ​កើត​មានការ​បះបោរ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​នៅ​នី​ហ្សេ​រី​យ៉ា មនុស្ស​យ៉ាងតិច​២០.០០០​នាក់ ហើយ​បាន​ត្រូវ​ស្លាប់ រួច​មនុស្ស​២,៦​លាន​នាក់​រត់​ភៀសខ្លួន​នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ