ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាតត្រដាង​ភាព​លម្អិត​នៃ​ការ​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រថ្មី

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ទូរទស្សន៍​រុ​ស្ស៊ី ZVEZDA រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ថ្មី​រុ​ស្ស៊ី​ធុន TU-160 M2 កំពុង​តែ​ត្រៀម​ផលិត​ជា​ខ្សែ​សង្វា​ក់​ហើយ…

ប្រទេស​រុ​ស្ស៊ី ៖ ទូរទស្សន៍​រុ​ស្ស៊ី ZVEZDA រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ថ្មី​រុ​ស្ស៊ី​ធុន TU-160 M2 កំពុង​តែ​ត្រៀម​ផលិត​ជា​ខ្សែ​សង្វា​ក់​ហើយ ។

តាម​ទូរទស្សន៍​នេះ​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ជំនាន់​ថ្មី TU-160M2 នឹង​ពុំ​ដូច​គ្នា ជាមួយ​បណ្តា​យន្តហោះ​ធុន TU-160 មុន​ៗ​ឡើយ ។ អ្វី​ៗ​ទាំងអស់ ក្នុង​នោះ​រួម​មាន​​ឧបករណ៍​វិទ្យុ​អេ​ឡិច​ត្រូ​និក (RADIOELECTRONIQUE) ម៉ាស៊ីន បណ្តា​ប្រព័ន្ធ​ការ​ពារ ឧបករណ៍​គមនាគមន៍​នឹង​ត្រូវ​ផលិត​ទៅ​តាម​មូលដ្ឋាន​ថ្មី ។ ការ​ជំរុញ​ផលិតកម្ម​យន្តហោះ​ទាំងនេះ​ក៏​ជា​ការ​ប្រឈម​ធំ​មួយ​ដែរ ខាង​ផ្នែក​បច្ចេកវិទ្យា និង​កិច្ច​សហ​ប្រតិ​បត្តិការ ព្រោះថា សហគ្រាស​ដល់​រាប់រយ​ចូលរួម​ក្នុង​ការ​ផលិត​យន្តហោះ​នីមួយ​ៗ ។

ក្រៅពី​ការ​ផលិត​យន្តហោះ​ថ្មី​ៗ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TU-160 ដែល​កំពុង​តែ​ប្រើប្រាស់​នឹង​ត្រូវ​កែ​ច្នៃ​ឱ្យ​កាន់តែ​ទំនើប ។

ទូរទស្សន៍ ZVEZDA អះអាង​ថា អ្នក​ផ្គត់ផ្គង់​សំខាន់​ៗ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ហើយ ។
នា​ពេល​ថ្មី​ៗ​នេះ យន្តហោះ TU-160M ត្រូវ​បាន​បង្ហាញ​ដោយ​ពួក​អ្នកឯកទេស​នៃ​រោង​ចក្រ​ផលិត​យន្តហោះ KAZAN ។ វា​ជា​យន្តហោះ​ប្រភេទ​នេះ​ដំបូង​គេ ផលិត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។

យន្តហោះ TU-160 ជា​យន្តហោះ​មួយ​ក្នុង​ចំណោម​យន្តហោះ​ចម្បាំង​ធំ​ៗ និង​ខ្លាំង​ៗ​ទាំងឡាយ ហើយ​ជា​មោទនភាព​របស់​កងកម្លាំង​អាកាស​រុ​ស្ស៊ី ។

មាន​ទម្ងន់​ពេល​ហោះ​ឡើង​រហូត​ដល់​២៧៥​តោន យន្តហោះ TU-160 មាន​ល្បឿន​ដល់​ទៅ​ជាង​២.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​ផ្ទុក​គ្រឿង​សព្វាវុធ​ដែល​មាន​គ្រាប់​បែក​គ្មាន​ក្បាល​តម្រង់ ឬ​គ្រាប់បែក​មាន​ក្បាល​តម្រង់​ទំហំ​ផ្សេង​ៗ រួម​ទាំង​គ្រាប់​បែក​នុយ​ក្លេអ៊ែរ បណ្តា​មី​ស៊ី​ល​បណ្តែត​យុទ្ធសាស្ត្រ​ធុន X-55 ឬ​មី​ស៊ី​លបាលី​​ស្ទិ​ក​បាញ់​ពីលើ​អាកាស​​ធុន X-15 ទម្ងន់​សរុប​ដល់​៤០​តោន ។ យន្តហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​នេះ​អាច​ហោះហើរ​បាន​ក្រោយ​ពេ​ល​ចាក់​ប្រេង​ពេញ​បាន​ចម្ងាយ​រវាង​ពី​១០.០០០​ទៅ​១៦.០០០​គីឡូម៉ែត្រ យោង​ទៅ​តាម​ស្ថានភាព​ប្រយុទ្ធ ។

ដោយ​មាន​យន្តហោះ​យុទ្ធសាស្ត្រ​ធុន​នេះ​សរុប​១៦​គ្រឿង កងកម្លាំង​អាកាស​រុ​ស្ស៊ី បាន​ប្រើប្រាស់​យន្តហោះ TU-160 ពេល​ធ្វើ​ប្រតិបត្តិការ​តាម​អាកាស​ប្រឆាំង​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។ យន្តហោះ​យុទ្ធសាស្ត្រ​ទាំងនេះ​ជា​លើក​ដំបូង​ទម្លាក់​គ្រាប់បែក​ប្រើ​ឧបករណ៍​តម្រង់​ធុន KAB-500 ព្រមទាំង​បាញ់​មី​ស៊ី​ល​មាន​ឧបករណ៍​តម្រង់​ឡាស៊ែរ​ធុន KH-29L ព្រមទាំង​បាញ់​បណ្តា​មី​ស៊ី​ល​បណ្តែត​ធុន KH-101 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ