ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ជួល​បើកទ្វារ​ភ្ញាក់​ព្រើត ជាប់​សសរ​មេដំបូលឲ្យ​ច្រងាង​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​វ័យក្មេង​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​ឈ្មោះ…

ខេត្តរតនគិរី ៖ យុវជន​ម្នាក់​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​វ័យក្មេង​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​ឈ្មោះ ញ៉ា ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក តេ​ង សា​វុ​ធ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ទីង យ៉ា​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិភាគតិច​ទំពួន មុខរបរ​ឈូសឈើ មាន​ទីលំនៅ​ភូមិ​ទុ​យ ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ ខេត្តរតនគិរី ។ លោក​ថា ជន​រង​គ្រោះ​យក​ខ្សែ​អង្រឹង​ចង​.​ក​ជាប់​នឹង​មេដំបូល​ផ្ទះ ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ ។

ក្រោយ​ពី​កើតហេតុ នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ធ្វើ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ខ្លួនឯង ពិតប្រាកដ​មែន មិនមែន​ជា​រឿង​ឃាតកម្ម​ឡើយ ។ ក្រោយ​ពី​ធ្វើ​ពិនិត្យ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ