ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោរឃៅ​ម៉្លេះ! ធ្វើ​ទារុណ​កម្ម​​សត្វ​ព្រៃ​ផ្សៃ​យ៉ាង​នេះ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ក្រុម​ព្រានព្រៃ​ចំនួន​៧​នាក់ សប្បាយ​រីករាយ​ក្នុង​ការ​កៀង​ជ្រូក​ព្រៃ​រហូត​ទាល់ច្រក ធ្វើ​ឱ្យ​វា​ភ័យ និង​រអិល​ធ្លាក់​ពី​ផ្ទាំង​ថ្មភ្នំ​ទៅ​ប៉ះ​នឹង​ថ្ម​នៅ​ខាងក្រោម​បណ្តាល​ឱ្យ​ងាប់ ។ ចំណុច​កើតហេតុ​នៅ​បរិវេណ​ផ្លូវ​ឡើង​ភ្នំ «Picos de Europa» ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ…

វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ក្រុម​ព្រានព្រៃ​ចំនួន​៧​នាក់ សប្បាយ​រីករាយ​ក្នុង​ការ​កៀង​ជ្រូក​ព្រៃ​រហូត​ទាល់ច្រក ធ្វើ​ឱ្យ​វា​ភ័យ និង​រអិល​ធ្លាក់​ពី​ផ្ទាំង​ថ្មភ្នំ​ទៅ​ប៉ះ​នឹង​ថ្ម​នៅ​ខាងក្រោម​បណ្តាល​ឱ្យ​ងាប់ ។

ចំណុច​កើតហេតុ​នៅ​បរិវេណ​ផ្លូវ​ឡើង​ភ្នំ «Picos de Europa» ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ ។ វី​ដេ​អូ​ឃ្លី​ប​បានឮ​សំឡេង​មនុស្ស​និយាយ​ថា ដេញ​វា​ទៅ​ឱ្យ​ឆ្ងាយ វា​នឹង​ធ្លាក់ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​មនុស្ស​ម្នាក់​ធ្វើ​តាម ដោយ​យក​ឈើ​ទៅ​ដេញ​ធ្វើ​ឱ្យ​ជ្រូក​ព្រៃ​ព្យាយាម​គេច រួម​ផ្សំ​នឹង​មានការ​ភ័យ​ខ្លាច​ក៏​រអិល​ធ្លាក់​ពី​ភ្នំ​ទៅ​បោក​នឹង​ដុំ​ថ្ម​បណ្តាល​ឱ្យ​ងាប់ ។

វី​ដេ​អូ​ឃ្លី​ប​នោះ​មានការ​រិះគន់​ពី​មហាជន ហើយ​ពួក​គេ​ទាមទារ​ឱ្យ​ប៉ូលិស​តាម​ចាប់ខ្លួន​អ្នក​​ប្រព្រឹត្ត​ខុស​ទៅ​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ