ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវ​​គ្រោង​ចេញ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាហើយ

6 ឆ្នាំ មុន

វិទ្យាស្ថាន​ស្ថិតិ​ជាតិ​របស់​អូស្ត្រាលី​បាន​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ស្តី​ពី​និន្នាការ​រៀប​ការ​ភេទ​ដូច​គ្នា ដោយ​ចំណាយពេល​ប្រហែល​៨​ស​ប្តា​ហ៍ ។ ​លទ្ធផល​ឃើញ​ថា ប្រហែល​៦១% នៃ​ចំនួន​ពលរដ្ឋ​ដែល​ចូលរួម​សាកសួរ​ពី​គំនិត​យល់​ឃើញ​ប្រហែល​១២,៧​លាន​នាក់ បាន​គាំទ្រ​ឲ្យ​មានច្បាប់​ធានា​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា និង​មាន​តែ​៣៨,៤%​ប៉ុណ្ណោះ​ដែល​រារាំង ។ ទោះបីជា​លទ្ធផល​ការ​អង្កេត​ពី​គំនិត​យល់​ឃើញ​នេះ​មិន​ពាក់ព័ន្ធ​ច្បាប់​ក៏​ដោយ…

វិទ្យាស្ថាន​ស្ថិតិ​ជាតិ​របស់​អូស្ត្រាលី​បាន​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ស្តី​ពី​និន្នាការ​រៀប​ការ​ភេទ​ដូច​គ្នា ដោយ​ចំណាយពេល​ប្រហែល​៨​ស​ប្តា​ហ៍ ។ ​លទ្ធផល​ឃើញ​ថា ប្រហែល​៦១% នៃ​ចំនួន​ពលរដ្ឋ​ដែល​ចូលរួម​សាកសួរ​ពី​គំនិត​យល់​ឃើញ​ប្រហែល​១២,៧​លាន​នាក់ បាន​គាំទ្រ​ឲ្យ​មានច្បាប់​ធានា​លើ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា និង​មាន​តែ​៣៨,៤%​ប៉ុណ្ណោះ​ដែល​រារាំង ។

ទោះបីជា​លទ្ធផល​ការ​អង្កេត​ពី​គំនិត​យល់​ឃើញ​នេះ​មិន​ពាក់ព័ន្ធ​ច្បាប់​ក៏​ដោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី Malcolm Turnbull ដែល​គាំទ្រ​លើ​គោល​គំនិត​រៀប​ការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​សម្តែង​ការ​កោតសរសើរ​ដល់​ជន​ចា​តិ​អូស្ត្រាលី​ដែល​គាំទ្រ​លើ​ការ​ស្មើភាព​គ្នា ឬ​យេ​ន​ឌ័​រ​នេះ ។ រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​រដ្ឋសភា​ទទួលស្គាល់​លើ​តម្រូវ​ការ​របស់​ពលរដ្ឋ​ឱ្យ​ក្លាយជា​ច្បាប់​ក្នុងអំឡុងពេល​បុណ្យ​គ្រឹ​ស្ត​ស្មាស​ខាង​មុខ​ដើម្បី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​អូស្ត្រាលី និង​បង្កើត​ប្រវត្តិសាស្ត្រ​ឱ្យ​ក្លាយជា​ប្រទេស​ទី​២៦ នៅ​លើ​ពិភពលោក​ដែល​មានច្បាប់​ទទួលស្គាល់​ការ​រៀប​ការ​របស់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា ។

កន្លង​មក​ហូ​ឡង់ គឺជា​ប្រទេស​ដំបូង​នៅ​លើ​ពិភពលោក​ដែល​បាន​ចេញ​ច្បាប់​ទ​ទូល​ស្គាល់​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ឆ្នាំ​២០០១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ