ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល១០​ខែ​បង្ក្រាប​បទល្មើស​នេសាទ​បាន​១៦០​ករណី

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បទល្មើស​នេសាទ​ចាប់ពី​ខែមករា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ បង្ក្រាប​បាន​ចំនួន​១៦០​ករណី ក្នុង​នោះ​បាន​បំផ្លាញ​ចោល​វត្ថុ​តាង​១៥៩​ករណី ចាក់​លែង​ជា​កូន​ត្រី​ជាង​៤,០០០​គីឡូក្រាម និង​បាន​ចាប់​អ្នក​ឆក់​ត្រី​ចំនួន​៣​នាក់…

ខេត្តកំពង់ចាម ៖ បទល្មើស​នេសាទ​ចាប់ពី​ខែមករា រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ បង្ក្រាប​បាន​ចំនួន​១៦០​ករណី ក្នុង​នោះ​បាន​បំផ្លាញ​ចោល​វត្ថុ​តាង​១៥៩​ករណី ចាក់​លែង​ជា​កូន​ត្រី​ជាង​៤,០០០​គីឡូក្រាម និង​បាន​ចាប់​អ្នក​ឆក់​ត្រី​ចំនួន​៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ប្រាប់​ឲ្យ​ដឹង​នៅ​ថា ដោយ​មានការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏​ដូច​ជា​អភិបាលខេត្ត ទាំង​ក្នុង​រដូវ​បិទ និង​រដូវ​បើក​នេសាទ រូប​លោក និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់ ដោយ​បាន​ចុះ​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ក្នុង​នោះ​មាន ទាហាន អាវុធហត្ថ និង​នគរបាល​ជាដើម ដោយ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​តាម​អតីត​ឡូត៍​នេសាទ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ប្រាប់​បន្ត​ថា ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​នោះ មាន​ដូច​ជា លូ​ស្បៃ​មុង​១,៨៥០​មាត់​, បង្គោល​២៥,៦៩៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចំនួន​៤,៥៦៤​គីឡូក្រាម​, រុះរើ​របាំង​ជិត​ព្រែក​បាន​៣៥​កន្លែង ក្នុង​នោះ​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ចំនួន​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ការ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៦ កត្តា​នេះ​ដោយសារ​មន្ត្រី​ជលផល​ធ្លាប់​បាន​ចុះ​ផ្សព្វផ្សាយ​បញ្ជ្រាប​ដល់​ប្រជា​នេសាទ​ក្នុង​នោះ​មាន​ដូច​ជា នៅ​ស្រុក​កំពង់សៀម ស្រុក​ព្រៃឈរ ស្រុក​កងមាស ស្រុក​ជើងព្រៃ ស្រុក​បា​ធា​យ ស្រុក​កោះសូទិន ដែល​ពួក​គាត់​កាលពីមុន​ធ្លាប់តែ​ប្រព្រឹត្តិ​បទល្មើស​នេសាទ បាន​ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ មាន​ដូច​ជា មង​, សំណាញ់​, សន្ទូច​, ព្រមទាំង​ឧបករណ៍​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ហើយ​អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ត្រី​ឆ្តោ​តាម​ទ្រុង​មួយ​ចំនួន​បាន​នាំ​គ្នា​ឈប់ ព្រោះថា​ត្រី​ទាំងនេះ​ស៊ី​កូន​ត្រី​តូច​ៗ​ជា​អាហារ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​ជលផល​ខេត្ត​បញ្ជាក់​ថា សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ដាក់​ដាយ​នៅ​ពេល​ដែល​ចាប់​បាន​ក្នុង​ត្រូវ​ពិន័យ​ទៅ​ច្បាប់​អន្តរកាល តែបើ​នូវ​បន្ត​ដាក់​លើក​ទី​២​សម្ភារ​ត្រូវ​ដកហូត ។ ក្នុង​ហេតុ​មាន​អតីត​ឡូត៍​នេសាទ​ចំនួន​ពីរ ក្នុង​នោះ​មាន​ឡូត៍​លេខ​០២ នៅ​ឃុំ​រកា​គយ ស្រុក​កងមាស​និង​ឡូត៍​លេខ​១៤, ១៥ នៅ​ស្រុក​បា​ធា​យ ត្រូវ​បាន​អភិរក្ស ។ ដោយឡែក​ឡូត៍​នេសាទ​លេខ​០១ នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ត្រូវ​បាន សម្តេច​តេ​ជោ កាត់​មក​ឲ្យ​ពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ