ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​ប្រញាប់​ទៅ​ណា​ទេ បើ​លឿន​ដូច​ព្យុះ​ចឹ​ង

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ណឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​មួយ​រំពេច​ខណៈ​ជិះ​ម៉ូតូ​លឿន​ដូច​ព្យុះ​ទៅ​បុក​ឡាន ចំ​ពីមុខ​ពេញទំហឹង ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា អាច​ស្រវឹងស្រា​ទើប​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើក រហូត​ជួប​គ្រោះ​អកុសល​បែប​នេះ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២៩​នាទី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា…

ខេត្ត​កំពង់​ស្ណឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​មួយ​រំពេច​ខណៈ​ជិះ​ម៉ូតូ​លឿន​ដូច​ព្យុះ​ទៅ​បុក​ឡាន ចំ​ពីមុខ​ពេញទំហឹង ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា អាច​ស្រវឹងស្រា​ទើប​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើក រហូត​ជួប​គ្រោះ​អកុសល​បែប​នេះ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២៩​នាទី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្លូវ​លេខ​៤១ ភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ណឺ ។

ជន​រង​គ្រោះ​ឈ្មោះ​សៅ មុំ អាយុ​២៧​ឆ្នាំ ជិះ​ម៉ូតូ C១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ​១G-៧៥២៩​រស់នៅ​ភូមិ​អូរ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ភាគី​ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រីឯ​រថយន្ត ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ​២AK-០០១៣ ។

សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ហើយ​បុក​រថយន្ត​ខាងលើ​តែ​ម្តង ដែល​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច រីឯ​អ្នក​អ្នក​បើក​ឃើញ​មាន​មនុស្ស​ស្លាប់​ក៏​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ ចំណែក​វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​រង់ចាំ​ឲ្យ​ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​អ្នក​ស្លាប់​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ