ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោកមួយភាំងងាកមកវិញពន្លះរថយន្តស៊ីនទ្រីពីក្រោយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ងងុយដេក​បើករថយន្ត​ក្រុង​ប្រភេទ​៤៥​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ស៊ី​ន​ទ្រី​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ចត​យក​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ទំនប់ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ…

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ងងុយដេក​បើករថយន្ត​ក្រុង​ប្រភេទ​៤៥​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ស៊ី​ន​ទ្រី​មួយ​គ្រឿង​ទៀត​ដែល​ឈប់​ចត​យក​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ទំនប់ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្តក្រុង​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក់​លេខ ភ្នំពេញ ៣B-៦៩៧៦​ជា​ប្រភេទ​រថយន្ត​៤៥​កៅអី​របស់​ក្រុមហ៊ុន ខេ​អេស​អវី ដឹក​អ្នកដំណើរ បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នកដំណើរ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ចេញដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ​បំណង​ចូល​ក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​សង្ស័យ​អ្នកបើកបរ​រថយន្ត​ងងុយដេក​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​គូទ​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង ពណ៌​លឿង ជា​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ឱ្យ​កម្មករ​ប្រមូល​សំរាម​បណ្តាល​ឲ្យ​រថយន្ត​រុលទៅមុខ​ជាង​១០​ម៉ែត្រ​រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​យ៉ាងដំណំ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត និង​អ្នកដំណើរ​ប្រ​សេក​ប្រសាច​ពេញ​រថយន្ត និង​បង្ក​ឲ្យ​មាន​អ្នកដំណើរ​ម្នាក់​រង​របួសស្រាល ។ ក្រោយ​កើតហេតុ​ក៏​ឃើញ​មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​ចេញ​មុខ​មក​ដោះស្រាយ​ដោយ​ព្រមយក​រថយន្ត​រង​គ្រោះ​ទៅ​ជួសជុល​ឱ្យ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ