ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបញ្ជាឱ្យស៊ើបអង្កេតជាបន្ទាន់ឡើងវិញ ករណីបា.ញ់ក្នុងកាស៊ីណូ«ថ្មពេជ្រ»

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​ខេត្ត និង​មានការ​ចូលរួម​ពី​លោក​​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រា ស្នងការ​រង សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ភេរវ​កម្ម ក្រសួងមហាផ្ទៃ បាន​ចុះ​ទៅ​ដល់ទី​តាំង​កាស៊ីណូ «​ថ្ម​ពេជ្រ​» ដើម្បី​ធ្វើការ​ពិនិត្យ​ទីតាំង​កើតហេតុ​ផ្ទាល់ ក្រោយ​ពី​​​មាន​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​​លាវ ស្រេង បាន​ចាត់​ឱ្យ​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ត្រូវ​ដឹកនាំ​​សមត្ថកិច្ច​​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​ឡើង​វិញ ។

បុរស​ដែល​រង​ការ​ចោទប្រកាន់​នេះ ត្រូវ​គេ​ស្គាល់​​ថា ឈ្មោះ អ៊ុំ សុ​ភ័ក្ត្រ អាយុ​៣៤​ឆ្នាំ ជា​នាយ​ផ្នែក​ស្រាវជ្រាវ​ស៊ើប​ការ​ក្រៅ និង​បច្ចេកទេស មាន​ទីលំនៅ​ក្នុង​សង្កាត់​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ (បានឃាត់ខ្លួន​) ។

ការ​បើក​ស្រាវជ្រាវ​ឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​បាន​មើល​តាម​វី​ដេ​អូ​ដែល​បង្ហាញ​ដោយ​កាមេ​រ៉ា​សុវត្ថិភាព​នោះ គឺ​បុរស​ឈ្មោះ អ៊ុំ សុ​ភ័ក្ត្រ បាន​ដើរ​ចូល​ទៅ​ក្នុង​កាស៊ីណូ ដោយ​ដៃ​កាន់​កាំភ្លើង​ពិតប្រាកដ​មែន តែ​មិន​បាន​ធ្វើការ​បាញ់បោះ​នោះ​ទេ ប៉ុន្ដែ​ក្រុម​សន្ដិសុខ​នៅ​ក្នុង​កាស៊ីណូ​នោះ ដែល​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ​ដែរ​នោះ បាន​បើក​ការ​បាញ់ប្រហារ​មក​ដល់​បុរស​នោះ​មុន ប៉ុន្ដែ​ការ​បាញ់ប្រហារ​នោះ មិន​បណ្ដាល​ឲ្យ​ត្រូវ​ជន​ណា​ម្នាក់​នោះ​ទេ ពោល​គឺ​បាញ់​ទៅ​លើ​តុ​សង្វៀន​តែ​ប៉ុណ្ណោះ​។ ក្រោយ​បាញ់ប្រហារ​រួច ក្រុម​សន្ដិសុខ​នៅ​ក្នុង​កា​ស៊ីណូ​ដែល​មាន​កាំភ្លើង​នោះ បាន​នាំ​គ្នីគ្នា​ចាប់​ព្រួត​វាយ​បុរស នោះ​តែ​ម្ដង​។

គួរ​រំលឹក​ថា ករណី​ជម្លោះ​ក្នុង​កាស៊ីណូ «​ថ្ម​ពេជ្រ​» គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ ដោយ​ក្រុម​សន្តិសុខ​ក្នុង​កា​ស៊ី បាន​បាញ់​ទៅ​លើ​បុរស​ដែល​ត្រូវ​បាន​ចោទ​ថា ចូល​មក​ប៉ុនប៉ង​ប្លន់​ក្នុង​កាស៊ីណូ ។