ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ចោរ​ប្លន់​មាឌ​យក្ស​ប៉ូលិស​វ៉ៃ​ខ្នោះ​ដៃ​និង​ជើង

11 ឆ្នាំ មុន

ខេត្តកំពង់ធំ​ ៖ កំពូល​មេចោរ​ប្លន់​​និង​ចាប់​មនុស្ស​​​ជំរិត​​​ទារ​​ប្រាក់​ដ៏​ញាក់សាច់​នៅ​លើ​ទឹក​​​ដី​ស្រុក​​បារាយ​ណ៍ និង​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ដ​កំពង់​ធំ ឈ្មោះ​តុង ហួ​ន រួម​ជា​មួយ​​​បក្សពួកម្នាក់​ទៀត​ឈ្មោះ​សូរ សឿ​ន បាន​ត្រូវ​​​ជាប់អន្ទាក់​សមត្ថកិច្ច​ប៉ូលិ​ស​​ចាប់​ខ្លួន​បាន ​​កាលពី​វេលា​ម៉ោង២​និង​​​១០​នាទី​រសៀល​ថ្ងៃ​ទី២៩ តុលា ​នៅ​ចំណុច​​​លើ​ផ្លូវ​ជាតិ​​លេខ៦ ស្ថិត​ក្នុងភូមិ​សង់​ឃ្លាំង ឃុំ​តាំង​ក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្ដ​កំពង់

ខេត្តកំពង់ធំ​ ៖ កំពូល​មេចោរ​ប្លន់​​និង​ចាប់​មនុស្ស​​​ជំរិត​​​ទារ​​ប្រាក់​ដ៏​ញាក់សាច់​នៅ​លើ​ទឹក​​​ដី​ស្រុក​​បារាយ​ណ៍ និង​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ដ​កំពង់​ធំ ឈ្មោះ​តុង ហួ​ន រួម​ជា​មួយ​​​បក្សពួកម្នាក់​ទៀត​ឈ្មោះ​សូរ សឿ​ន បាន​ត្រូវ​​​ជាប់អន្ទាក់​សមត្ថកិច្ច​ប៉ូលិ​ស​​ចាប់​ខ្លួន​បាន ​​កាលពី​វេលា​ម៉ោង២​និង​​​១០​នាទី​រសៀល​ថ្ងៃ​ទី២៩ តុលា ​នៅ​ចំណុច​​​លើ​ផ្លូវ​ជាតិ​​លេខ៦ ស្ថិត​ក្នុងភូមិ​សង់​ឃ្លាំង ឃុំ​តាំង​ក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្ដ​កំពង់​ធំ​ ។ ​

តាម​ប្រភព​ព័ត៌​មាន​ពី​លោកជា ពឿ​ន នាយ​ការិ​យាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​បានឱ្យដឹង​ថា មេចោរ​ប្លន់​និង​ចាប់ជំរិត​នេះ​​បាន​​ធ្វើ​សកម្ម​ភាព​​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​​​ផ្លាស់​ប្ដូរ​ស្នងការ​​នគរបាល​​បី​បួន​នាក់​ហើយ​មិន​ដែល​ចាប់ខ្លួនជន​នេះ​បាន​ទេ។ ពេល​នេះ​ ដោយ​មានការ​ចង្អុល​បង្ហាញ និង​ប​ញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី​យ៍ត្រី​ផា​ន់ សុ​ផេង ស្នង​ការ​​នគរបាល​ខេត្ដ​ឱ្យធ្វើ​កា​រ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​​រក​ឱ្យ​ឃើញ​​​មុខសញ្ញា​​មេចោ​ប្លន់​ដ៏​សាហាវ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ ​មន្ត្រី​ប៉ូលិស​រូប​នេះ​បន្តថាឈ្មោះ ​​​តុង ហួន ​​​​​មាន​ដីកា​​តុលា​ការ​​​ចេញ​ឱ្យ​តាម​ចាប់​ខ្លួន​ចំនួន៦ករណី​ ​តែ​​​ចាប់​ខ្លួន​មិន​បាន​សោះ​ ​។ ទោះ​បីជា​បែប​ណា​​ថ្ងៃ​អង្សា​​របស់​មេ​ចោរ​នេះ​ក៏​បាន​​មក​ដល់​នាពេល​នេះ ​។ ​​ជុំ​វិញ​ការ​ចាប់​ខ្លួន​កំពូល​​មេ​ចោរ​​មាន​​បក្ស​​នេះ​​មិន​មែន​ជាការ​ងាយ​ស្រួល​នោះ​ទេ​ ដែល​កម្លាំង​ប៉ូលិស​ច្រើន​​នាក់​បាន​រួម​គ្នា​ចាប់​ដោយ​កម្លាំង​​បាយ​​ទម្រាំ​ចាប់​បាន​​​​ម្នាក់​​ៗ​ទ្រម​ខ្លួន​គ្រប់​គ្នា ។

គួរ​រំលឹក​​ថា ​កាលពី​ថ្ងៃ​ទី២៩ ក​ញ្ញា​ ឆ្នាំ​២០០៦​ នៅ​ពេល​សមត្ថ​កិច្ច​​​ធ្វើការ​ឡោម​ព័​ទ្ធ​​ផ្ទះ​មេចោរ​ប្លន់​ឈ្មោះតុង ហ៊ី​ម ដែល​​ត្រូវជា​ប្អូន​បង្កើត​របស់​ឈ្មោះតុង ហួ​ន នេះ​​ ពួក​​នេះ​បាន​​ធ្វើការ​តដៃ​​ដោយ​​បាញ់​រះ​មក​លើ​សមត្ថកិច្ច​​​វិញ​ ​​​ពុំ​ព្រម​ចូល​សារភាព​ ឬ​ប្រគល់​​ខ្លួន​​ឱ្យ​ចាប់​ដោយ​ស្រួល​​នោះ​​ទេ ទើប​មាន​​បញ្ជា​ឱ្យ​កម្ទេច​​​​នៅ​លើ​ផ្ទះ​​​តែ​ម្តង​ក្នុងភូមិ​ត្រ​​ពាំង​​ជ្រៃ​ ឃុំ​បល្ល័​ង្ក ស្រុក​បារាយ​ណ៍ និង​រឹប​អូស​​បាន​​កាំភ្លើង​​​អាកា​​ស្វាយ​បត់​១​ដើម​ និង​គ្រាប់​ចំនួន​​៧០​គ្រាប់​ ។ ​ពេល​នោះ​ឈ្មោះតុង ហួ​ន ដែល​​ត្រូវជា​បង​បង្កើត​បាន​រត់​គេចខ្លួន​​បាត់​អស់​​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​ ។ ទើប​តែ​ពេល​ថ្មី​ៗ​នេះ​​​​នៅ​វេលា​​​ម៉ោង​៩​និង​​​៤០​នាទី​យប់​ថ្ងៃ​ទី​៣ ក​ញ្ញា​ មុខ​សញ្ញា​​ចាស់​នេះ​បាន​ចូល​មក​ប្លន់​នៅ​ក្នុងភូមិ​អន្ដោ​ក ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍​ យក​បាន​ប្រាក់​​ចំនួន៣.០០០​ដុល្លារ​​​ និង​​លុយ​ខ្មែរ២០​ម៉ឺន​រៀល ​ហើយ​​បាន​បាញ់​សម្លាប់​​​បុរស​​​ម្នាក់​ឈ្មោះ​ឯក ហ៊ុយ ភេទ​ប្រុស​ អាយុ៦១ឆ្នាំ និង​​រង​របួស​២​នាក់ គឺ​​ឈ្មោះ​ចាន់ ណា​ក់ ភេទ​ប្រុស​ អាយុ​២០​ឆាំ្ន​ ត្រូវជា​កូនបង្កើត​​​របស់​​អ្នក​ស្លាប់​ រង​របួស​ធ្លាយ​កំភួនដៃ​ និង​​​ឈ្មោះ​ឈី​ន​ ឈី​ អាយុ​២១​ឆ្នាំ​ ត្រូវ​របួស​ចំ​ត្រគៀក​​ត្រូវ​ជា​​ក្មួយ​បង្កើត​របស់​អ្នក​ស្លាប់​​​។ ក្រុម​ចោរប្លន់​​នោះ​មាន​គា្ន៦​នាក់ និង​​បិទ​​មុខ​៣​នាក់។ ​

ក្រោយ​ពី​មាន​អំពើ​ប្លន់​បាន​ប៉ុ​ន្មាន​ថ្ងៃ​ដោយ​មាន​​បទបញ្ជា​ពី​លោក​​ស្នង​ការ​​ឧត្ដម​សេនី​យ៍​ត្រីផា​ន់ សុ​ផេង ​​ឱ្យ​តាមដាន​រក​​​ខ្សែ​រយៈ​បក្សពួក​ក្រុម​ចោរប្លន់​​​ឱ្យ​ទាល់​តែឃើញ​ ​ព្រោះ​ថា ​​បើ​រក​មិនឃើញ​ទេ​នោះ​និង​មាន​អំពើ​ប្លន់​ទៀត​ជាក់​ជា​មិន​ខាន​។ ​បន្ទាប់​ពី​បាន​ទទួល​​បទ​​បញ្ជា​ហើយ កម្លាំង​​នគរបាល​​បាន​​ធ្វើការតាមដាន​ស្រាវជ្រាវ​ចាប់​បាន​បក្សពួក​​​ចំនួន ២​នាក់​ដែល​​ពេល​ប្លន់បាន​​​បិទ​មុខ​​​ខ្លាច​គេ​ស្គាល់​ព្រោះ​ជា​អ្នក​រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​​ ​ទី​១-​ឈ្មោះអេ​ង អឿ​ន ភេទ ប្រុស អាយុ៥២ឆ្នាំ​ ​និង​ទី​២-ឈ្មោះជា ស៊ុ​ង ភេទ ប្រុស អាយុ៤៩ឆ្នាំ។ ​ជន​ទាំង​២​​បាន​​ដឹង​ថា​ជន​រង​គ្រោះ​មាន​លុយ​ទើប​​លក់​គោ​​​ថ្មី​ៗ​​ក៏​​នាំ​គ្នា​មក​​ប្លន់​យក​​តែម្តង​​ ។

នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ជន​បិទ​​មុខ​២​នាក់​ខាងលើ​ បាន​ធ្វើការ​សួ​រ​​ចម្លើយ​ទើប​ដឹង​ថា​​មេចោរ​ប្លន់​​​ឈ្មោះតុង ហួ​ន ដែល​​ត្រូវជា​បង​បង្កើត​​របស់តុង ហ៊ី​ម ដែល​បាន​បាញ់​សម្លាប់​កាល​​ពី​ឆ្នាំ​២០០៦​ ជាអ្នក​ដឹក​នាំ​ពួក​ខ្លួន​​។ ​ដោយ​មាន​ការ​តាមដាន​​និង​​សើុ​ប​អង្កេត​ដោយ​យក​ចិត្ដ​ទុក​ដាក់​​បំផុត ទើប​នៅ​ថ្ងៃ​ទី២៩ តុលា កម្លាំង​​​សមត្ថកិច្ច​​បាន​​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​មេចោ​រ​ប្លន់​​ឈ្មោះតុង ហួ​ន និង​ឈ្មោះសូរ សឿ​ន ​ជា​បក្ស​​​​ពួក​​បាន​នៅ​ចំណុច​​ខាងលើ​ដោយ​​​ដកហូត​បានម៉ូតូ​ហុងដា​១​គ្រឿង​ស៊េរី២០០៧ ពណ៌​ខ្មៅ និង​​កាំភ្លើង​ខ្លី​​​កា​៥៤​មួយ​ដើម ​មាន​​​គ្រាប់​ចំនួន​១៣​គ្រាប់​។​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​​មេចោរ​ប្លន់​ឈ្មោះ តុង ហួ​ន បាន​សារភាព​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​​បាញ់​សម្លាប់​ប្អូនប្រុស​បង្កើត​​របស់​​ខ្លួន​កាលពី​ឆ្នាំ​២០០៦រូបគេ​បានរ​ត់ទៅ​រស់នៅ​​សម្ងំ​​លាក់ខ្លួន​ពួន​អាត្មា​ក្នុងភូមិ​ក្រោលគោ ឃុំ​អូរ​ស្មាច់ ស្រុក​អូរ​ស្មាច់ ខេត្ដ​បន្ទាយ​មាន​ជ័យ ។ ​​​មេចោរ​រូប​នេះ​សារ​ភាព​ថា​ ខ្លួន​ទើប​តែ​ដឹក​នាំ​​​ប្លន់​នៅ​ភូមិ​-​ឃុំ​ខាង​លើ​​ដើម្បី​​យក​លុយ​ចែក​គ្នា​ចាយ​។ ​ពេល​នេះ​ចាយ​អស់​​ហើយ​​ក៏​​មាន​ផែនការ​ទៅ​ប្លន់​នៅ​ភូមិ​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ដកំពង់ចាមទៀត​ តែ​​នៅ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មក​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​សមត្ថ​កិច្ច​​ចាប់ខ្លួន​បាន​តែ​ម្ដង​​។ តុង ហួ​ន បាន​សារភាព​ទៀត​ថា ខ្លួន​មាន​ផ្ទះ​​​​នៅ​ក្នុង​ភូមិ ត្រ​​ពាំង​​​ជ្រៃ ឃុំ​បល័្ល​ង្ក ស្រុក​បារាយណ៍។ ​ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​សារ​ភាព​ដែរ​ថា​ ​ខ្លួន​​ឈ្មោះ​សូរ សឿ​ន ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ រស់​នៅ​ក្នុងភូមិ បឹង​ង៉​ត ឃុំ​​ត្រ​យ៉ែ​ង ស្រុក​សូទ្រ​​និគម ខេត្ដ​សៀម​រាប​ ធ្លាប់​​​បាន​ចូលរួម​ធ្វើ​សកម្ម​ភាព​​ប្លន់ និង​ចាប់ជំរិត​ជា​មួយ ​​ឈ្មោះតុង ហួ​ន ជា​ច្រើន​ដង​មក​ហើយ​​ ​មិន​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​នោះ​ទេ​​ គឺ​ទើបតែ​ពេល​​នេះ​ត្រូវ​អស់​ល័​ក្ខ​ជាប់អន្ទាក់​ប៉ូ​លិស​ ខ្លួន​គ្មាន​អ្វី​និយាយ​ទៀត​នោះ​ទេ​​​។

​លោកជា ពឿ​ន បាន​​​ថ្លែង​​​ទៀត​ថា បន្ទាប់​ពី​បាន​ដឹង​ដំណឹង​ថា​ មានមុខ​សញ្ញា​​ចាស់​បម្រុង​​នឹង​ធ្វើ​សកម្មភាព​ប្លន់​ទៀត​នោះ​ ​ដោយ​មាន​បទ បញ្ជា​​​​ពី​លោក​ឧត្ដម​សេនី​យ៍ត្រីផា​ន់ សុ​ផេង ស្នង​ការ​​នគរបាល​ខេត្ដ កម្លាំង​​នគរបាល​ស្រុក​បារាយ​ណ៍ដឹកនាំ​ដោយលោក​អនុសេនីយ៍​ឯក​ស្រី ច័ន្ទ​​ស៊ី​ណា និង​​លោក​វរ​សេនី​យ៍ត្រីពេ​ជ ថា​ល់ អធិ​ការ​​​ស្រុក​ស​ន្ទុ​ក​ដឹក​​នាំ​កម្លាំង​​​ស្ទាក់​ចាប់​ ធ្វើ​ដូច​ត្រួត​ពិនិត្យ​​ចរាចរណ៍​​ និង​​ទម្រាំ​​តែ​ចាប់​បាន​ សមត្ថ​​កិច្ច​យើង​ម្នាក់​ៗ​​ក៏ត្រូវ​​ទ្រម​​ខ្លួន ដោយសារ​តែ​ការ​រើបម្រះ​ក្រាញន​នៀល​ពី​ជន​ទាំង​២​នាក់​នេះ​ ​​យ៉ាង​ប្រកាច់​ប្រកិន​ ​ជា​ពិសេស​​គឺបុរស​កំណាច​​ជា​មេចោរ​​​ប្លន់​សម្លាប់​មនុស្ស​គ្មាន​ញញើត​ដៃ​ឈ្មោះ​តុង ហួ​ន នេះ​តែ​ម្ដង​ ដែល​ធ្វើការ​តដៃ​ជា​មួយ​​សមត្ថកិច្ច​រហូត​​​រហែក​ខោអាវ​អស់​ទម្រាំ​​តែ​ចាប់​ខ្លួន​បាន​ ​ទើប​បានជា​សមត្ថកិច្ច​ត្រូវ​​​វាយ​​​ទាំង​​ខ្នោះដៃ​ និង​ខ្នោះជើង ពីព្រោះ​តែ​មេចោរ​ប្លន់​រូប​នេះ​​​​មាន​កម្លាំង​​​​ខ្លាំ​ង​​ដូច​ក្របី​ឡើងក​ តែ​ទោះ​ជា​​​ខ្លាំង​ប៉ុណ្ណា​ក៏​ត្រូវ​ជាប់​ខ្នោះ​ដែរ​។​ បន្ទាប់​ពី​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​ភ្លាមលោក​ព្រះរាជអាជ្ញា​ក៏​បញ្ជា​ឱ្យ​នាំ​ខ្លួន​មេចោរ​ប្លន់​ទាំង​២​នាក់​ទៅ​កាន់​តុលា​ការ​ខេត្ដ​​ជា​​បន្ទាន់ ព្រោះ​​នៅ​​តុលាកា​រ​​មាន​ទ្រុង​ដែក​ដ៏​រឹង​មាំមួយ​សម្រាប់​​​ដាក់​ជន​កំណាច​ទាំង​២​នាក់មិន​អាច​​​រត់​រួច​ឡើយ​ ៕