ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​សង្ឃរា​វាយ​ប្រហារ​ភាគ​ខាង​កើត​សហ​រដ្ឋ​អាមេ​រិក​យ៉ាង​ដំណំ

11 ឆ្នាំ មុន

ខ្យល់​ព្យុះ​​ដ៏​សាហា.វ​​ឈ្មោះ​សាន់ឌី​SANDY កាល​ពី​យប់​​​ថ្ងៃទី​២៩ តុលា ​បាន​បោក​បក់​​​ដល់​រដ្ឋ​ញូវ​ចឺស៊ី​ ខណៈ​​ឆ្នេរ​សមុទ្រ​​​ខាង​កើត​​​របស់​សហ​រដ្ឋ​អាមេរិក​​​​រង​ការ​បោក​បក់​​​​ដោយ​ខ្យល់​​​យ៉ាង​ខ្លាំង​​និង​មាន​​​ភ្លៀង​ធ្លាក់​​​ខ្លាំង​បំផុត ។

​យោង​តាម​​ម៉ាស៊ីន​ឃោស​នា​​​​អាមេរិក​​ថា ព្យុះ​សាន់​ឌី​​​ធ្វើ​ឱ្យ​ស្ទះ​តំបន់​​មាន​ប្រជា​ជន​រស់នៅ​​ច្រើន​បំផុត​នោះ​ហើយ​បង្ក​​ភាព​ជ្រួល​ច្របល់​​ ។

ខ្យល់​ព្យុះ​​ដ៏​សាហាវ​​ឈ្មោះ​សាន់ឌី​SANDY កាល​ពី​យប់​​​ថ្ងៃទី​២៩ តុលា ​បាន​បោក​បក់​​​ដល់​រដ្ឋ​ញូវ​ចឺស៊ី​ ខណៈ​​ឆ្នេរ​សមុទ្រ​​​ខាង​កើត​​​របស់​សហ​រដ្ឋ​អាមេរិក​​​​រង​ការ​បោក​បក់​​​​ដោយ​ខ្យល់​​​យ៉ាង​ខ្លាំង​​និង​មាន​​​ភ្លៀង​ធ្លាក់​​​ខ្លាំង​បំផុត ។

​យោង​តាម​​ម៉ាស៊ីន​ឃោស​នា​​​​អាមេរិក​​ថា ព្យុះ​សាន់​ឌី​​​ធ្វើ​ឱ្យ​ស្ទះ​តំបន់​​មាន​ប្រជា​ជន​រស់នៅ​​ច្រើន​បំផុត​នោះ​ហើយ​បង្ក​​ភាព​ជ្រួល​ច្របល់​​ ។ មនុស្ស​​ជា​ច្រើន​​​​ពាន់​គ្រួសារ​​​គ្មាន​​​អគ្គិសនី​​ប្រើ​ប្រាស់​​​​ចំណែក​​យុទ្ធនាការ​​ឃោស​នា​​បោះ​ឆ្នោត​​​ប្រធានា​ធិបតី​​​​ត្រូវ​ផ្អាក​ ។

​ព្យុះ​សាន់ឌី​​​បោក​បក់​​​ដល់​ជិត​ក្រុង​​អាត្លង់​​ទីស​​ស៊ីធី ​នា​វេលា​​ម៉ោង​២០​ម៉ោង​​ក្នុង​ស្រុក ។ យោង​តាម​​មជ្ឈ​មណ្ឌល​​​ត្រួត​ពិនិត្យ​​ខ្យល់​ព្យុះ​​អាមេរិក​​NHCថា ព្យុះ​នេះ​បាន​​​ចុះ​កម្លាំង​​បន្តិច​​​មក​មាន​ល្បឿន​ត្រឹម​​១៣០​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង​​​ទល់នឹង​​​១៥០​គីឡូម៉ែត្រ​​​ក្នុង​១ម៉ោង​​​ នាពេល​​មុន​នេះ​​ក៏​ប៉ុន្តែ​​​​​​ភ្នែក​​របស់​ព្យុះ​​​អាច​មាន​កម្លាំង​​​​​ខ្យល់​ដល់​៨០០​គីឡូម៉ែត្រ​​ក្នុង​១ម៉ោង​ ។ ភ្នែក​របស់​វា​​​ស្ថិត​នៅ​ចម្ងាយ​​១០គីឡូម៉ែត្រ​​​ពី​ក្រុង​​អាត្លង់​​ទីស​​​ស៊ីធី។

​​ក្នុង​​សង្កថាមួយ​​​​ឯសេតវិមាន​​​ក្រោយ​កិច្ច​ប្រជុំ​​​បន្ទាន់​​​​ផ្នែក​គ្រប់​គ្រង​​​វិបត្តិ​​លោក​ប្រធានាធិបតី​​បារ៉ាក់​​អូបាម៉ា​​​មាន​ប្រសាសន៍​​​​​ថា​ អាទិភាព​​​​គឺ​ធ្វើ​​បែបណា​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​​ ។ លោក​បន្ត​ថា ​​​លោក​ផ្អាក​ការ​ឃោស​នា​បោះ​ឆ្នោត​​​នា​ពេល​នេះ​ហើយ​ធ្វើ​ប្រមុខ​មេ​បញ្ជាការ​​​​​ទប់​ទល់​នឹង​ព្យុះ​នេះ ។ ​ចំណែក​​បេក្ខ​ជន​​គណបក្ស​​សាធារណរដ្ឋ​​លោក​មីត រ៉ូមនីវិញ​បាន​​លុប​ចោល​កិច្ច​ប្រជុំ​​ឃោស​នា​​​បោះ​ឆ្នោត​នានា​​​​ដែល​គ្រោង​ធ្វើ​​​ចាប់​ពី​​យប់​ថ្ងៃទី​២៩ តុលា​ ទៅ​ដើម្បី​ជា​សញ្ញា​​នៃការ​គោរព​​​ចំពោះ​​​​​ពលរដ្ឋ​​​​អាមេរិក​​​ជា​ច្រើន​​​លាន​នាក់​​​ដែល​​​​​កំពុង​រង​ការ​គំរាម​កំហែង​​​​ដោយ​​ព្យុះ​​​​ដ៏​កំណាច​​​ដែល​ឥទ្ធិពល​​​របស់​វា​អាច​​មាន​រយៈ​​ពេល​ច្រើន​ថ្ងៃ ។

​នៅ​ក្រុង​អាត្លង់​​ទីស​ស៊ីធី​ កាស៊ីណូ សណ្ឋាគារ​​ និង​​បារ ដែល​ក្នុង​​១ឆ្នាំ​​ៗ​​​ទទួល​ភ្ញៀវ​​​ជាង​៣០​លាន​នាក់​​​បាន​ត្រូវ​បិទ​​ទ្វារ​ហើយ​បង្កើត​ទំនប់​​​បាវ​ខ្សាច់​​​ការពារ​ទឹក​ជំនន់​ ។ ព្យុះ​នេះ​​ក៏ប៉ះពាល់​​​ផង​ដែរ​​​ដល់​ផលិត​កម្ម​​​អគ្គិសនី​​របស់​រដ្ឋ​ដោយ​រេ​អាក់​ទ័រ​​នុយ​ក្លេ​អ៊ែរ​​២ផលិត​​ពាក់​កណ្តាល​​​នៃ​សេចក្តី​​ត្រូវ​ការ​​​អគ្គិសនី​​​នៅ​ញូវ​​ចឺស៊ី​​​ត្រូវ​រង​ការ​​​គំរាម​កំហែង​​​បិទ​មក​ពី​​ទឹក​​ជន់ឡើង​​​ខ្ពស់​ ។ ​នៅ​ក្រុង​​ញូវ​យ៉ក​​​បណ្តា​​ស្ពាន​កាត់​​ទន្លេ​​EAST RIVER ក្នុង​នោះ​​មាន​ស្ពាន​ល្បី​ល្បាញ​​BROOKLYN BRIDGE ត្រូវ​បិទ​ចាប់​តាំង​ពី​​ថ្ងៃទី​២៩ តុលា វេលាម៉ោង​​១៩ម៉ោង​ក្នុង​ស្រុក​ ។

ចំណែក​​ពលរដ្ឋ​​ក្រុង​ញូវ​យ៉ក​​​​ជា​ច្រើន​​សិប​ពាន់​គ្រួសារ​​​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​​។ នៅ​ភាគ​កណ្តាល​​សង្កាត់​​ម៉ាន់ ហា​​តាន់​ ​ក្រុង​ញូវ​យ៉ក​​ ដង​ស្ទូច​​មួយ​នៅ​កំពូល​អគារ​​​កម្ពស់​​​៩០​ជាន់​​ដែល​កំពុង​កសាង​​ត្រូវ​បាក់​មួយ​ផ្នែក​ព្រោះ​តែ​ខ្យល់​​បោក​​​បក់​ខ្លាំង ។

​យោង​តាម​​​ការិយាល័យ​​​សិក្សា​​លើការ​គ្រប់​គ្រង​​​គ្រោះ​ថ្នាក់​​EQECATថា ​ការ​ខូច​ខាត​​​​ដោយសារ​​ព្យុះ​​សាន់​ឌី​​​​នៅសហរដ្ឋ​អាមេរិក​​​​អាច​មាន​ដល់​​ពី​១០​ទៅ​២០​​​ពាន់​លាន​ដុល្លារ​​ ។

​កង​ឆ្មាំ​​​ឆ្នេរ​សមុទ្រ​​អាមេរិក​​​ប្រកាស​​កាល​ពី​យប់​ថ្ងៃទី​​​២៩ តុលា ​ពី​ការ​លិច​នាវា​​​ក្តោង​HSM BOUNTY បណ្តាល​ឱ្យ​បាត់​ខ្លួន​​នាវិក​​២នាក់​​រួច​​​​​សាក​សព​នាវិក​ម្នាក់​ទើប​​ត្រូវ​បាន​រកឃើញ​​ ។ នាវា​​នេះ​​លិច​នៅ​ដែន​សមុទ្រ​​​​រដ្ឋ​​ការ៉ូ​លីន​ខាង​ជើង​​​ពេល​​ព្យុះ​​សាន់ឌី​​បោក​បក់​​ ។ ក្រៅ​ពី​​​នាវិក​​រង​គ្រោះ​​២នាក់​​​​មនុស្ស​១៤នាក់​​​ទៀត​​​ជិះ​លើ​នាវា​​នេះ​ត្រូវ​បាន​​ជួយសង្គ្រោះ​ ។ ​ព្យុះ​សាន់​ឌី​​ញ៉ាំង​ឱ្យ​មាន​ការ​​លុប​ចោល​​​ជើង​ហោះ​ហើរ​របស់​យន្តហោះ​​​ដល់​ទៅ​១០.០០០​ជើង​​​​នៅភាគ​ឦសាន​​សហរដ្ឋ​អាមេរិក​​ហើយ​ផ្សារ​ហ៊ុន​​អាមេរិក​​​ក៏​បិទ​​ទ្វារ​ដែរ ។

ព្យុះ​សាន់​ឌី​ស្លាប់​យ៉ាង​តិច​១៦នាក់​នៅ​អាមេ​រិក​

ព្យុះ​ឈ្មោះ សាន់​ឌី ​បាន​បោក​បក់​យ៉ាង​ខ្លាំង​ ហើយ​ញុំាង​ឱ្យ​មាន​ទឹក​ជំនន់ បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៦​នាក់​នៅ​សហរដ្ឋ​អាមេ​រិក​ និង​ម្នាក់​នៅ​កាណា​ដា ។

មនុស្ស​ជា​ច្រើន​លាន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ។ ទី​ក្រុង​ញូវ​យ៉ក​ផ្នែក​មួយ​ធំ​នៃ​ទី​ក្រុង​នោះ​ដាច់​ភ្លើង​ងងឹត​ ។ ព្យុះ​សាន់​ឌីជា​ព្យុះ​សាហាវ​ប្រ​ចាំ​​សតវត្ស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៧​នាក់​ រួច​ហើយ​ក្នុង​តំបន់​ការ៉ា​អីុប ។ កាសែត​វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍​រាយការណ៍​ថា ព្យុះ​នោះ​បណ្តាល​ឱ្យ​មនុស្ស​ជិត​៦លាន​នាក់​គ្មាន​ភ្លើង​ប្រើ ។

ប្រធានា​ធិប​តី​អាមេ​រិក​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​រដ្ឋ​៨​ ។ លោក​បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​ដែល​គ្រោង​ទុក​នា​ថ្ងៃទី​២៩ និង​៣០​តុលា ដើម្បី​ទៅ​ត្រួត​ពិនិត្យ​ប្រតិ​បត្តិ​ការណ៍​ជួយ​សង្គ្រោះ​ពី​សេតវិមាន​ ។

ក្រុង​ញូវ​យ៉ក​​មាន​ទឹក​​ជំនន់​ខ្លាំង​​

ក្រុង​ញូវ​យ៉ក​​​​ជួប​គ្រោះ​​​អាសន្ន​ខ្លាំង​បំផុត​​កាល​ពីយប់​​ថ្ងៃទី​​​​២៩ ​មក​៣០ តុលា ​ពេល​ព្យុះ​ឈ្មោះ​សាន់​ឌី SANDY វាយ​ប្រហារ​​​ ។ នៅ​ក្នុង​រដ្ឋ​ញូវ​យ៉ក​​​មាន​មនុស្ស​​​ស្លាប់​៥នាក់​​​ដោយសារ​​ព្យុះ​​នេះ ។

​​ទឹក​បាន​ឡើង​យ៉ាង​ខ្ពស់​​​ដែល​​ជោរ​ជន់​​​មក​ពី​​​ជ្រុង​ទាំង​​៣​នៃ​សង្កាត់​​​ម៉ាន់​ហាតាន់​ ដែល​ពាក់​កណ្តាល​​​នៃ​សង្កាត់​​​​នោះ​ត្រូវ​​ដាច់​ភ្លើង​​​​ងងឹត​​​សូន្យ​សុង ។ នាភាគ​​ខាង​ត្បូង​​ក្រុងញូវយ៉ក​​​​គឺ​ក្នុង​សង្កាត់​​​BATTERY PARK ទឹក​សមុទ្រ​​​​បាន​ឡើង​​​​រហូត​ដល់​​​​កម្ពស់​​​៤,១៥​​ម៉ែត្រ​ ដែល​ពុំ​ធ្លាប់​​​​​ជួប​​​​ប្រទះ​ទាល់​តែ​សោះ​​ចាប់​តាំង​​ពី​ឆ្នាំ​​​១៩៦០មក​ ។ ទឹក​បាន​​​ជន់ឡើង​​លិច​​​​ផ្លូវ​រហូត​​ការ​ដ្ឋាន​​​GROUND ZERO ជា​កន្លែង​​រង​ការ​វាយ​ប្រហារ​​​ភេរវកម្ម​​​ថ្ងៃទី​​១១​ កញ្ញា ។

នៅ​ភាគ​​ខាង​​កើត​ក្រុង​ញូវយ៉ក​​​​ព្រែក​​EAST RIVER បាន​​​​ជោរ​ជន់​​​រហូតដល់​​​​លិច​មហា​វិថី​​​លេខ​២ ហើយ​​​ទឹក​បាន​ហូរ​​ចូល​​លិច​ផ្លូវ​​​​រូង​ក្រោម​ដី​​រវាង​ម៉ាន់​ហាតាន់​ និង​BROOKLYN ។ ផ្លូវ​​អិុច​ប្រេស​FDR ក៏​ត្រូវ​ទឹក​ជន់​​លិច​​​ដែរ ។ នៅ​ជិត​ឧទ្យាន​​​​កណ្តាល​​​ដង​ស្ទូច​​មួយ​នៅឯ​ការ​​​​ដ្ឋាន​​​​​សាងសង់​​​អគារ​មាន​កម្ពស់​​​​​៩០​ជាន់​​​​​ត្រូវ​បាក់​​ធ្លាក់​​មួយ​ផ្នែក​ ។ ទឹក​ជំនន់​​​ក៏​កើត​មាន​​ដែរ​ក្នុង​សង្កាត់​​​​BROOKLYN និង​សង្កាត់​BRONX ​៕