ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញផែនការណ៍បន្ទាន់៤គោលដៅក្នុងក្រុងកំពង់ចាម

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​កងកម្លាំង​នគរបាល​ច​រា ចរណ៍​ចុះ​ផាកពិន័យ និង​ពង្រឹង​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​តាម​ភ្លើងស្តុប​ក្នុង​ក្រុង​កំពង់ចាម ដែល​មាន ចំនួន​០៤​កន្លែង ។…

ខេត្តកំពង់ចាម ៖ លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចាត់​ឲ្យ​កងកម្លាំង​នគរបាល​ច​រា ចរណ៍​ចុះ​ផាកពិន័យ និង​ពង្រឹង​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​តាម​ភ្លើងស្តុប​ក្នុង​ក្រុង​កំពង់ចាម ដែល​មាន
ចំនួន​០៤​កន្លែង ។ ក្រោយ​ពី​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​បន្តបន្ទាប់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​មក ដើម្បី​បញ្ជា​ស​គ្រោះថ្នាក់​នេះ​អ្នកបើកបរ​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ដាក់​កញ្ចក់​។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់
ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ​ថា ក្នុង​ពេល​ដែល​ក្រុង​កំពង់ចាម មិន​ទាន់​មានការ​អភិ​វ​ឌ្ឈ​ន៍​មនុ
ស្សមា្នរ​មិនសូវ​មាន​ប៉ុន្មាន​នោះ​ទេ ហើយ​ដោយសារ​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​មានការ​កើនឡើង​នោះ​អភិបាលខេត្ត​កំពង់ចាម លោក លន់ លឹ​ម​ថៃ បាន​រៀបចំ​ដាក់​ភ្លើងស្តុប​ចំនួន​០៥​កន្លែង ដើម្បី​សំ
រួល​ចរាចរណ៍​កុំ​ឲ្យ​មាន​ភាព​កកស្ទះ និង​បន្ថយ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​យថាហេតុ ។ លោក ប្រាប់​បន្ត​ថា ភ្លើងស្តុប​ទាំងនោះ​ទី​១- ស្តុ​ប​នៅ​ភូមិ​មេ​មា​យ ទី​២- ស្តុ​ប​នៅ​កែង​សាលាដំបូង​ខេត្ត ទី​៣- ស្តុ​ប​នៅ​ផ្សារ​ញែ ទី​៤- ស្តុ​ប​ក្បែរ​ផ្ទះ​តា​ហូ​វ និង​ទី​៥- ស្តុ​ប​លំហែរ​ក្នុង​ពេល​ដែល​បាន​ដាក់​លើក​ដំបូង​ៗ ។

ក្រោយមក​ទៀត​ដោយសារ​តែ​ស្តុ​ប​នៅ​ភូមិ​មេ​មា​យ​មិន​អំណោយផល ត្រូវ​បាន​ដក​ចេញ​វិញ​នៅ​សល់​តែ​០៤​កន្លែង ។
លោក​បញ្ជាក់​ថា ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ពេក​គ្រាន់​ពីរ​២​យប់​សោះ មាន​មនុស្ស​ស្លាប់​បន្តបន្ទាប់​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា និង​នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បណ្តាល​ឲ្យ​ស្លាប់​២​នាក់ របួស​២​នាក់ ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​ចុះ​ផាកពិន័យ​តាម​ភ្លើងស្តុប​ក្នុង​ក្រុង​កំពង់ចាម ដើម្បី​ឲ្យ​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​អត្រា​ស្លាប់​ឲ្យ​ទាប យ៉ាងណាមិញ​គ្រោះថ្នាក់​ដែល​ស្លាប់ ភាគច្រើន​មក​ពី​កត្ត​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​បើក​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ