ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​ លទ្ធិប្រជាធិបតេយ្យ​បាន​បាត់បង់​តាំង​ថ្ងៃ​ទី​១៦ វិច្ឆិកា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពី​រូប បាន​អះអាង​ថា​ល​ទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ទៅ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ដោយសារ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ​តែ​ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា ​មិន​ពិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​តែ​រឹង​មាំ…

​រាជធានី​ភ្នំពេញ​ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពី​រូប បាន​អះអាង​ថា​ល​ទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​ប្រទេស​កម្ពុជា​បាន​បាត់បង់​ទៅ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ដោយសារ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​តែ​ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា ​មិន​ពិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​តែ​រឹង​មាំ ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល ។​

​ទាំង​លោកស្រី​ មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ​យ៉ែ​ម ប៉ុញ្ញា​ឬ​ទ្ធិ អតីត​អ្នក​នាំ​​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ក្នុង​ពេល​កំពុង​ធ្វើ​បាតុ​កម្ម​នៅ​ប្រទេស​បារាំង ហើយ​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា បាន​បញ្ជាក់​ថា ៖ «​យើង​បាន​អរគុណ​ដល់​​​ប្រទេស​ទាំងឡាយ​ណា ដែល​បាន​ថ្កោល​ទោស​​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ​ឆ្នាំ​២០១៧»​។ អ្នក​ទាំង​ពីរ​បន្ត​ថា ​ពួក​គេ​នៅ​តែ​ជា​អ្នក​តំណាង​​រាស្ត្រ​ស្របច្បាប់​ដដែល នឹង​បំរើ​ប្រជាពលរដ្ឋ​ខ្មែរ​ដដែល ។

​ជាមួយ​គ្នា​នោះ​ដែរ លោក ​យ៉ែ​ម ប៉ុ​ញ្ញា​ឬ​ទ្ធិ ​បាន​បញ្ជាក់​ថា​៖ «​ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ធ្វើ​ឲ្យ​ខ្មែរ​​នឹករលឹក​ដល់​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​ទី​២៣ ​តុលា ឆ្នាំ​១៩៩១ ទាំង​ក្មេង ចាស់ ប្រុស ស្រី ។ សន្តិ​សញ្ញា​ទីក្រុង​​ប៉ា​រី​ស គេ​និយាយ​ពី​សន្តិភាព ផ្សះ​ផ្សាយ​ជាតិ មិនមែន​បំបិទ​​សិទ្ធិ​ខ្មែរ​ពាក់កណ្តាល​ប្រទេស​នោះ​ទេ »​។​

​ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​​គណបក្សកាន់អំណាច លោក សុខ ឥ​សាន លើក​ឡើង​ថា នៅ​ពេល​មាន​បក្ស​ប្រឆាំង​​ធ្វើ​សកម្មភាព បក្ស​មួយ​នេះ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​តួនាទី​របស់​ខ្លួន​ជា​គណ​បក្ស​នយោបាយ​ទេ បែរជា​ដើ​រតាម​ការ​គូសវាស បញ្ជា​របស់​បរទេស​ប្រព្រឹត្ត​តែ​អំពើ​រំលោភ​ច្បាប់ រំលោភ​លទ្ធិប្រជាធិបតេយ្យ ដល់​មាន​បញ្ហា​ចំពោះ​មុខ​ច្បាប់ បែរជា​ចោទ​រាជ​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​ថា ធ្វើទុក្ខបុកម្នេញ​ខ្លួន​ទៅ​វិញ ចាត់​ទុក​ខ្លួនឯង​ដែល​ល្មើ​ស​ច្បាប់​ជា​ជន​រង​គ្រោះ ទទួល​ការ​គំរាម​កំហែង​ពី​បក្ស​កាន់​អំណាច​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ