ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​គិត​ខ្លី​សោះ គ្រាន់តែ​ប្រពន្ធ​និយាយ​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ហួសចិត្ត​នឹង​បុរស​ម្នាក់ ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​ដាក់​ក្មេង​ប្រុស​ៗ នៅ​ក្នុងភូមិ ខណៈ ឃើញ​ប្រពន្ធ​អង្គុយ​និយាយ​ជាមួយ​ក្មេង​ប្រុស​-​ស្រី​ក៏​ប្រចណ្ឌ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥…

ខេត្ត​ប៉ៃលិន ៖ ហួសចិត្ត​នឹង​បុរស​ម្នាក់ ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​ដាក់​ក្មេង​ប្រុស​ៗ នៅ​ក្នុងភូមិ ខណៈ ឃើញ​ប្រពន្ធ​អង្គុយ​និយាយ​ជាមួយ​ក្មេង​ប្រុស​-​ស្រី​ក៏​ប្រចណ្ឌ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែវិច្ឆិកា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

បុរស​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឈ្មោះ នៅ វិត អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ ប្រពន្ធ​ឈ្មោះ ស្រី មុំ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ សង្កាត់​ខាងលើ ។

បើ​តាម​សំដី​បុរស​ដែល​ផឹកថ្នាំ​ពុល​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​មក​ពី​ធ្វើការ​ជា​កម្មករ​សំណង់ លុះ​ពេល​មក​ដល់​ផ្ទះ​មួយសន្ទុះ​ក៏​ក្រោក​ដើរទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ចុង​ភូមិ​ដល់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​អង្គុយ​និយាយ​លេង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ ក៏​ស្ដីបន្ទោស​ឱ្យ​ប្រពន្ធ​ថា មិន​ចេះ​ដាំបាយ ហើយ​ពេល​នោះ​ស្រាប់តែ​គាត់​ឈ្លោះ​ពាក្យ​សំដី​គ្នា រួច​ក៏​សម្រេចចិត្ត​យក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ​យក​មក​ផឹក​អស់​២​កូន​កែវ​តូច​ប៉ង់​សម្លាប់​ខ្លួន ។
ក្រោយ​ពេល​ផឹក​រួច​ក៏​ក្អួតចង្អោរ​នៅ​ក្នុងផ្ទះ​សន្លប់​បាត់​ស្មា​តី ហើយ​ក្រោយមក​ប្រពន្ធ​ដើរ​ចូល​ទៅ​មើលឃើញ​ប្ដី​របស់​ខ្លួន​ដេក​សន្លប់​ក៏​ស្រែក​ឲ្យ​អ្នក​ភូមិ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោកគ្រូ​ពេទ្យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ដែល​ផឹកថ្នាំ​ពុល​ទឹក​ខៀវ​មាន​សង្ឃឹម​តិចតួច​ណាស់ បើ​ទោះបីជា​គ្រូពេទ្យ​ខំប្រឹង​លាង​ក្រពះ​ជម្រះ​ជាតិពុល​យ៉ាងណា ក៏​រស់​មិន​បាន​យូរ​ដែរ ព្រោះ​ជាតិ​ថ្នាំពុល បាន​ចូល​ទៅ​កាត់​ផ្តាច់​ក្រពះ​ពោះវៀន​អស់រលីង​ទៅ​ហើយ យ៉ាង​យូរ​ប្រហែលជារ​ស់បាន រយ​:​ពេល​១​អាទិត្យ​ប៉ុណ្ណោះ ព្រោះ​ជា​ថ្នាំពុល​លេខ​១​នៅ​ប្រទេស​ថៃ គ្មាន​ថ្នាំ​ស​ន្សា​ប​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ