ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ចំនួន​២​នាក់ ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ​ពី​វិទ្យុ​បរទេស​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​បុគ្គលិក​វិ​ទ្យ​អាស៊ី​សេរី ២ រូប​គឺ​លោក សុខ រ​ដ្ឋា និង​លោកស្រី អ៊ុ​ក សាវ​បូ​រី ដែល​ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី…

រាជធានី​ភ្នំពេញ​៖ អតីត​បុគ្គលិក​វិ​ទ្យ​អាស៊ី​សេរី ២ រូប​គឺ​លោក សុខ រ​ដ្ឋា និង​លោកស្រី អ៊ុ​ក សាវ​បូ​រី ដែល​ជា​អតីត​អ្នករាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី (RFA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ឯ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ទី ២២ វិច្ឆិកា ទាមទារ​ឱ្យ​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ផ្តល់ «​ប្រាក់​អត្ថប្រយោជន៍​ការងារ​» ក្រោយ​ពេល​វិទ្យុ​អាស៊ី​សេរី​ប្រកាស​បិទ ការិយាល័យ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ ១២ កញ្ញា ២០១៧​។

​លោ​កក​ សុខ រ​ដ្ឋា បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ សុំ​អន្តរាគមន៍​ដល់​ក្រុមប្រឹក្សាភិបាល​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋ​​​អា​មេ​រិ​ក ដើម្បី​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ក្រោយ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ប្រកាស​បិទ​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

​យោង​តាម​លិខិត​របស់​អតីត​បុគ្គលិក​អាស៊ី​សេរី​បាន​លើក​ឡើង​ថា​ កាលពី​ថ្ងៃ​ទី​១២ កញ្ញា​ឆ្នាំ​២០១៧​ លោក​ សម​ ​ប៉ូ​លី អ្នកគ្រប់គ្រង​វិទ្យុ​អាស៊ី​សេរីការ​ផ្សាយ​ជា​ភាសា​ខ្មែរ បាន​ប្រកាសប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​ និង​បុគ្គលិក​នៅ​រាជធានី​ភ្នំពេញ​​ថា ក្រុមប្រឹក្សាភិបាល​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​បាន​សម្រេច​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​ ដោយ​បញ្ចប់​ការងារ​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​បាន​លើក​ឡើង​ថា ​សាជីវកម្ម​វិទ្យុ​អាស៊ី​សេរី​សន្យា​ទូទាត់​ និង​ផ្តល់​អត្ថ​ប្រ​យោន៍​ការ​ងារ​​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​លោក​ត្រូវ​បាន​ទទួល​ប្រាក់​សរុប​​២៨.០០០​ដុល្លារ​អា​មេ​រិ​ក​៕

កែសម្រួលដោយ