ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាស​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​ដ៏​ធំ​មួយនៅ​អង្គរវត្ត​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្តីសុខ​សន្តិ​ភាព​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​រយៈពេល​២​ថ្ងៃ​ក្នុង​ខែធ្នូ…

​រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកា នេះ​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្តីសុខ​សន្តិ​ភាព​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​រយៈពេល​២​ថ្ងៃ​ក្នុង​ខែធ្នូ នៅ​អង្គរវត្ត ខេត្តសៀមរាប ដោយ​​មានការ​និមន្ត​ព្រះសង្ឃ​រាប់​បាត​ប្រមាណ​ជា ៧ ពាន់​​​អង្គ​។​

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា ​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២-៣ ធ្នូ ២០១៧ ខាង​​មុខ​នេះ គឺ «​រាជរដ្ឋាភិបាល​នឹង​ប្រារ​ព្ធ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្តីសុខ​ដ៏​ធំ​មួយ​នៅ​អង្គរវត្ត ដែល​នឹង​មានការ​និមន្ត​ព្រះសង្ឃ​រាប់បាត្រ ៥,០០០ ទៅ ៧,០០០​អង្គ ជាមួយនឹង​កម្មវិធី​សាសនា​មួយ​ចំនួន​ទៀត​។ ពិធី​នេះ​នឹង​ផ្សាយ​ផ្ទាល់ (Live) តាម​ទូរទស្សន៍ និង​តាម Facebook ខ្ញុំ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «​កម្ពុជា​យើង​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព នយោ​បាយ​មក​ទល់​សព្វ​ថ្ងៃនេះ ទើប​អាច​ធ្វើ​អោយ​យើង​មានឱកាស​កសាង​ប្រទេស និង​ប្រា​រព្ធ​ពិធីបុណ្យ​ជាតិ​ធំ​ៗ​ដូចនេះ​បាន​។ ខ្ញុំ​សូម​អំពាវនាវ ​និង​អញ្ជើញ​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស រួម​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​នៅ​ក្នុង​ពិធីបួងសួង​សុំ​សុខ​សន្តិភាព​ដ៏​ធំ​ខាង​មុខ​នេះ​នៅ​អង្គរវត្ត​»​។

​សូម​បញ្ជាក់​ថា ​ពិធីបួងសួង​សុំ​សេចក្តីសុខ​នេះ អាច​ចាត់​ទុក​ថា ​ជា​ពិធី​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី១៦ ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ