ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ងាក​មក​ប្រើប្រាស់​ជីវ​ឥន្ធនៈ​ចម្រាញ់​ពី​កាក​កាហ្វេ

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ រថយន្តក្រុង​២​ជាន់ ពណ៌​ក្រហម របស់​ទីក្រុង​ឡុ​ង​ដ៍ នឹង​ចាប់ផ្តើម​ប្រើ​ប្រាស់​​ជីវ​ឥន្ធនៈ ដែល​មួយ​ផ្នែក​ចម្រាញ់​ចេញពី​កាក​កាហ្វេ នា​ពេល​ឆាប់​ៗ​នេះ ។ ជីវ​​ឥន្ធនៈ​នេះ​នឹង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន…

ទីក្រុង​ឡុ​ង​ដ៍ ៖ រថយន្តក្រុង​២​ជាន់ ពណ៌​ក្រហម របស់​ទីក្រុង​ឡុ​ង​ដ៍ នឹង​ចាប់ផ្តើម​ប្រើ​ប្រាស់​​ជីវ​ឥន្ធនៈ ដែល​មួយ​ផ្នែក​ចម្រាញ់​ចេញពី​កាក​កាហ្វេ នា​ពេល​ឆាប់​ៗ​នេះ ។ ជីវ​​ឥន្ធនៈ​នេះ​នឹង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Bio-bean Ltd សហការ​ជាមួយ​ក្រុមហ៊ុន Royal Dutch Shell Plc ផង​ដែរ ។ ពួក​គេ​នឹង​ផលិត​ជីវ​ឥន្ធនៈ​ប្រមាណ​៦​ពាន់​លី​ត្រ​ក្នុង​១​ឆ្នាំ ។

ដោយសារ​តែ​មាន​សម្ពាធ​ពី​សាធារណជន ដែល​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​អាហារ​ធ្វើ​ជា​សាំង ក្រុមហ៊ុន​ជា​ច្រើន​បាន​ងាក​មក​ប្រើ​ជីវ​ឥន្ធនៈ​ផលិត​ពី​កាក​សំណល់​ដូច​ជា ប្រេងឆា​ប្រើប្រាស់​រួច និង​រុក្ខជាតិ​មិន​ទាន់​ទទួលទាន​បានជា​ដើម​។ ដំណាំ​មួយ​ចំនួន​ដូច​ជា ពោត និង​អំពៅ គឺ​អាច​ប្រើប្រាស់​មក​ផលិត​ជា​អេតាណុល​សម្រាប់​ម៉ាស៊ីន ។

ក្រុមហ៊ុន Bio-bean បាន​សហការ​ជាមួយ​ហាង​កាហ្វេ​រាប់​ពាន់​ហាង​នៅ​ចក្រភព​អង់​គ្លេស រួម​មាន Costa Coffee Ltd និង Caffe Nero ដើម្បី​ប្រមូល​កាក​កាហ្វេ​ដែល​ប្រើប្រាស់​រួច ។

លោក Arthur Kay ស្ថាបនិក​ក្រុមហ៊ុន Bio-bean និយាយ​ថា ចក្រភព​អង់គ្លេស​មាន​កាក​កាហ្វេ​ប្រមាណ​៥០​ម៉ឺន​តោន​ជា​រៀង​រាល់​ឆ្នាំ ។

បន្ទាប់​មក កាក​កាហ្វេ​ទាំងនេះ​នឹង​ផលិត​ជា​ជីវ​ឥន្ធនៈ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន និង​លាយ​ជាមួយ​សាំង​ធម្មតា​ប្រមាណ​២០% ។ គេ​នឹង​ដឹក​ជញ្ជូន​វា​ទៅ​កាន់​កន្លែង​ស្តុក​ទុក​សម្រាប់​រថយន្តក្រុង​ទាំងនោះ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Bio-bean បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ និង​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​អង់គ្លេស​, ក្រុមហ៊ុន Shell និង​វិនិយោគិន​ឯកជន​ដទៃ ។ ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​នៅ​អង់គ្លេស រួច​ឆ្លង​ទៅ​ប្រទេស​ដទៃ​ក្នុង​ទ្វីបអឺរ៉ុប និង​ទៅ​កាន់​សហ​រដ្ឋអាមេរិក​ទៀត​ផង ។

លោក Kay និយាយ​ថា ៖« យើង​កំពុង​តែ​ស្វែងរក​កន្លែង​ដែល​មាន​មនុស្ស​ទទួលទាន​កាហ្វេ​ច្រើន ។ ផែនការ​ពង្រីក​ដំបូង​របស់​យើង គឺ​ទៅ​កន្លែង​មាន​រោងចក្រ​កាហ្វេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ