ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះកុមារ១១នាក់ ដែលយួនទាំង២នេះ បង្ខំឱ្យដើរសុំទាន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ​ពី​បទ​បង្ខំ​ឱ្យ​ក្មេង​ប្រុសស្រី​១១​នាក់​ឱ្យ​ដើរ​សុំទាន នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ​ពី​បទ​បង្ខំ​ឱ្យ​ក្មេង​ប្រុសស្រី​១១​នាក់​ឱ្យ​ដើរ​សុំទាន នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ដែល​ត្រូវ​ឃាត់ខ្លួន ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ខ្មែរ​មាន​១-​ឈ្មោះ ចូ​ច គង់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ២-​ឈ្មោះ ឈៀង វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​មាន​កុមារ​ច្រើន​នាក់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ដើរ​សុំទាន​នៅ​តំបន់​ប៉ោយ​ប៉ែ​ត កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ឃាត់ខ្លួន​ប្រុស​ស្រី​ទាំង​២​នាក់​និង​រំដោះ​កុមារ​ង​គ្រោះ​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​កុមារី​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​ទី បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។ កុមារ​ទាំងនេះ​ជា​កូន​ខ្មែរ​ទាំងអស់ ដែល​មាន​ជនជាតិ​វៀតណាម​២​នាក់​ជា​មេខ្លោង ។

បើ​តាម​ចម្លើយ​កុមារ​រង​គ្រោះ​បានឱ្យ​ដឹង គឺ​ជនសង្ស័យ​២​នាក់​នេះ បាន​បង្ខំ​ឱ្យ​ពួក​គេ​បំបែក​គ្នា​ដើរ​សុំទាន​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​បរិវេណ​កាស៊ីណូ ក្នុង​១​ថ្ងៃ​ម្នាក់​កំណត់​ឱ្យ​បាន​លុយ​៥​ម៉ឺន​រៀល ទើប​ឱ្យ​ហូប​បាយ បើ​មិន​បាន​តាម​កំណត់​ត្រូវ​បង្អត់បាយ​ហើយ បើ​រក​លុយ​បាន​គេ​ឱ្យ​ទិញ​កាវ​ហិត​ជា​ប្រចាំ ។ ឯការ​ដើរ​ដេក​គឺ​នៅ​តាម​សំយាបផ្ទះ​អ្នកស្រុក ឯ​មេ​២​នាក់​នោះ​ជួល​ផ្ទះ​គេ​នៅ ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ចម្លើយ​សារភាព ប្រុស​ស្រី​ជា​ជនជាតិ​វៀតណាម​២​នាក់​នេះ គឺ​ពួក​គេ​បានឱ្យ​ក្មេង​ប្រុស​ស្រី​ទាំងនេះ​ដើរ​សុំទាន​ជា​ច្រើន​ខែ​មក​ហើយ ដែល​ពួកក្មេង​ទាំងនេះ​ខ្លះ​មាន​ឪពុក​ម្តាយ​ក្រីក្រ​ស៊ីឈ្នួល​រុញ​រទេះ និង​ខ្លះ​ជា​ក្មេង​កំព្រា អនាថា​ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​សាកសួរ​ហើយ​ជន​ទាំង​២ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​រំដោះ ត្រូវ​បាន​ប្រគល់​ជូន​មណ្ឌល​អប់រំ​កែប្រែ​ភ្នំ​បាក់​ដើម្បី​បីបាច់​ថែរក្សា ៕

អត្ថបទសរសេរ ដោយ