ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ម៉ូតូ​មួយ​ហើយ បើករ​ត់ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​កូរ៉េ​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស ហើយ​បាន​បើករ​ត់ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​កូរ៉េ​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស ហើយ​បាន​បើករ​ត់ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​បណ្ដាល​របួសធ្ងន់​ស្រាល​២​នាក់​មាន ១.​ឈ្មោះ ដង់ ស៊ី​ដា​ដេ​ត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ (​របួសធ្ងន់​) ២.​ឈ្មោះ រឿង រ​ដ្ឋី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​របួសធ្ងន់​) ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង គឺ​មាន​រថយន្ត​១​គ្រឿង​ម៉ាក់ PRIUS ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ បាន​បើកបរ​ដោយ​ឈ្មោះ SONG HOJUN ភេទ​ប្រុស អ​យុ​៤៦​ឆ្នាំ (​ជា​ជនជាតិ​កូរ៉េ​) បាន​បើក​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ម៉ូតូ​ម៉ាក់ Click គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ ដង់ ស៊ី​ដា​ដេ​ត បណ្តាល​របួសធ្ងន់ ហើយ​បាន​បើករថយន្ត​គេច​ក្នុង​ល្បឿន​លឿន បណ្ដាល​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង ១R-៥៤៤៩ ដែល​បើកបរ​ឈ្មោះ រឿង រ​ដ្ឋី បណ្ដាល​របួសធ្ងន់ ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង ឃើញ​មន្ត្រី​នគរ​បា​លា​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ពិនិត្យ​វាស់វែង ហើយ​បាន​ឲ្យ​ដឹង​គឺ​គ្រោះថ្នាក់​ចរាចរ​កើតឡើង​បង្ក​ឡើង​ដោយ​ជនជាតិ​កូរ៉េ​បើកបរ​ល្បឿន​លឿន ហើយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​បុក​អ្នក​ជិះ​ម៉ូតូ ហើយ​ព្យាយាម​បើក​គេច​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​របួសធ្ងន់​ស្រាល​២​នាក់ ចំណែក​រថយន្ត និង​អ្នកបើកបរ​ដែល​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​យក​មក​រក្សា​ទុក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ