ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​» បង្កើត​ឡើង ដើម្បី​បង្កើន​ការ​ចូល​រួមការ​ការពារ​ធម្មជាតិ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ថ្មី​មួយ​មាន​ឈ្មោះ​ថា «​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឱ្យ​ក្រសួងបរិស្ថាន ក្នុង​គោលបំណង​បង្កើន​ការ​ចូល​រួមការ​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ និង​លើកកម្ពស់​ជីវរស់​នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ​ក្នុង…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​ថ្មី​មួយ​មាន​ឈ្មោះ​ថា «​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឱ្យ​ក្រសួងបរិស្ថាន ក្នុង​គោលបំណង​បង្កើន​ការ​ចូល​រួមការ​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​បេតិកភណ្ឌ និង​លើកកម្ពស់​ជីវរស់​នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ​ក្នុង និង​ក្បែ​តំបន់ការពារធម្មជាតិ ។

​បើ​តាម​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​នៃ​ការ​បង្កើត​អគ្គ​នាយក​ដ្ឋាន​ថ្មី​នេះ​នៅ​ក្នុង​វេទិការ​លើក​ទី​៣ ស្តី​ពី «​ការ​ចូលរួម​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការ ការពារ​និង​អភិ​រក្សា​ធនធានធម្មជាតិ​» ។ វេទិការ​នេះ​ធ្វើ​ឡើង​នា​ទីស្តីការក្រសួង បរិស្ថាន​ដើម្បី​ឲ្យ​ស្រប​តាម​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន គោលនយោបាយ និង​ច្បាប់​នានា​របស់​ក្រសួងបរិស្ថាន​ក្នុ​ង​ការ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ របស់ ក្រសួង ស្រប​នឹង​អនុ​ក្រឹ​ត្រ​លេខ ១៣៥​អន​ក្រ​.​បក ខែកក្កដា ឆ្នាំ​២០១៦​ស្តី​ពី​រៀបចំ​និង​ការ ប្រព្រឹត្តិ​ទៅ​របស់​ក្រសួងបរិស្ថាន​ដោយ​បាន​បង្កើត​អគ្គនាយករ​ដ្ឋា​ន​ថ្មី​នេះ​ផង​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បន្ត​ថា តំបន់ការពារធម្មជាតិ ថ្មី​មាន​ចំនួន​២៤​កន្លែង និង​បៀ​ង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់​ការពា​ធម្មជាតិ មាន​៣​កន្លែង ត្រូវ បាន​បង្កើត​ឡើង បន្ថែម​លើ​តំបន់ការពារធម្មជាតិ​ចំនួន​២៤​កន្លែង ដែល​មាន​ស្រាប់ ។ ដូច្នេះ ប្រព័ន្ធ​តំបន់ការពារ​ធម្មជាតិ​នៅ​កម្ពុជា​មាន​ដូច​ជា តំបន់ការពារធម្មជាតិ​មាន​ចំនួន ៤៨​កន្លែង និង​របៀង​អភិ​រក្សា​​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​មាន​៣​កន្លែង ដែល​គ្រប់​​​ដណ្តប់​លើ​​ផ្ទៃដី ៧,៥ លាន​ហិ​កតា ស្មើនឹង​៤១% នៃ​ផ្ទៃដី​ទូ​ទាំង​ប្រទេស​។​

​លោក​សាយ សំ​អាល់​បន្ថែម​ថា ក្រសួងបរិស្ថាន​បាន​កំពុង​សិក្សា​អំពី​សក្តានុពល​ជីវចម្រុះ និង​ធនធានធម្មជាតិ ដើម្បី​បង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​ៗ​បន្ថែម​ទៀត ដូច​ជាស​សេ​រស​ស្តម្ភ​សត្វ​តោ (​ខេត្តក្រចេះ​) ភ្នំ​នាង​​ក​ង្រី ភ្នំ​ទូក​មាស (​កំពង់ឆ្នាំង​) ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​(​ខេត្តឧត្តរមានជ័យ​) ភ្នំ​ប្រាំពីរ (​ខេត្តបាត់ដំបង​) កោះ​កេរ្តិ៍ (​ខេត្តព្រះវិហារ​) និង​សំបូរ​ព្រៃ​គុក (​ខេត្តកំពង់ធំ​) ព្រម ទាំង​បាន​កំពុង​រៀបចំ​ចំ​បែបបទ​ដាក់​ប​ញ្ជូ​ល​តំបន់​ស្នូល​ស្ទឹង​សែន និង​តំបន់​ជុំវិញ​ទៅ​ជា​តំបន់ រ៉ា​ម​សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ