ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងថាព្រលឹងម្នាក់ៗហោះទៅដល់ណាទេ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករមួយគ្រឿង បានរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យចាក់មនុស្សប្រមាណ១២០នាក់ រណូករណែលពេញផ្លូវ ដោយរងរបួសធ្ងន់ ស្រាលចំនួន៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលវេលាម៉ោង១៩និង០០នាទីនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧…

ខេត្តតាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករមួយគ្រឿង បានរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យចាក់មនុស្សប្រមាណ១២០នាក់ រណូករណែលពេញផ្លូវ ដោយរងរបួសធ្ងន់ ស្រាលចំនួន៦នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលវេលាម៉ោង១៩និង០០នាទីនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តិតនៅលើផ្លូវលំក្នុងភូមិ ត្រពាំងត្រយឹង  ឃុំចំបក់  ស្រុកបាទី  ខេត្តតាកែវ ។

ប៉ូលិសចរាចរណ៍ស្រុកបាទីបានឲ្យដឹងថា រថយន្តដែលដឹកកម្មក ស្លាកលេខ៣B-៥១២៣ភំ្នពេញបើកដោយឈ្មោះវាល់  វន  អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី

មុនពេលកើតហេតុរថយន្តកើតហេតុបានដឹកកម្មករ កម្មការីនីពេញរថយន្តធ្វើដំណើរពីលិចទៅកើត លុះបើកមកដល់ចំនុចកើតហេតុក៏រ៉េចង្កូតធ្លាក់ទៅក្នុងប្រឡាយទឹកខាងត្បូងផ្លូវ ធ្វើឲ្យធ្លាក់កម្មករ  កម្មការីនី ខ្លះធ្លាក់ទឹក ខ្លះនៅលើផ្លូវ ហើយដោយសារតែបញ្ហាបច្ចេកទេសរថយន្តបែកចង្កូត ។

បើនិយាយពីម្ចាស់រថយន្តវិញ ដើម្បីសុវត្ថិភាពគួរតែពិនិត្យរថយន្តរបស់ខ្លួនដោយយកចិត្តទុកដាក់នឹងទំនួលខុសត្រូវខ្ពស់ ព្រោះជីវិតមនុស្សច្រើនណាស់ដែលពឹងលើម្ចាស់រថយន្តតែម្នាក់ប៉ុណ្ណោះ ។ ករណីនេះមិនបណ្តាលឲ្យមានគ្រោះដល់អាយុជីវិតឡើយ ហើយក្រោយពេលកើតហេតុរថយន្តត្រូវបានប៉ូលិសយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ