ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ៖ មិន​ទទួលយក​អាសន្នៈ​ដែល​នឹង​ត្រូវ​បែងចែក​ដោយ គ.ជ.​ប ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​ដែល​មិន​បាន​សម្លេង​ឆ្នោត​មួយ ​គឺ​លោក ​ក្រវាញ ដា​រ៉​ន ប្រធាន​​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​បដិសេធ​មិន​ទទួលយក​អាស​ន្នៈ​ដែល​នឹង​ត្រូវ​បែង​ចែក​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​​​ឆ្នោត (​គ​.​ជ.ប​) នោះ​ទេ…

រាជធានី​ភ្នំពេញ​ ៖ គណបក្ស​ដែល​មិន​បាន​សម្លេង​ឆ្នោត​មួយ ​គឺ​លោក ​ក្រវាញ ដា​រ៉​ន ប្រធាន​​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​បដិសេធ​មិន​ទទួលយក​អាស​ន្នៈ​ដែល​នឹង​ត្រូវ​បែង​ចែក​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​​​ឆ្នោត (​គ​.​ជ.ប​) នោះ​ទេ នាំ​ឱ្យ​ចំនួន​គណ​បក្ស​ដែល​បដិសេធ​មិន​យក​អាស​ន្នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កើនឡើង​ដល់​ទៅ ៣ គណបក្ស​។

​លោក​ ក្រវាញ ដា​រ៉​ន ប្រកាស​បដិសេធ​បែប​នេះ បន្ទាប់​ពី គ​.​ជ​.​ប បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​ ​ជូន​គណបក្ស​នយោបាយ​ចំនួន ៦ ប​ញ្ជួ​ន​ឯក​​សារ​ទៅ​ គ.​ជ.ប ​សម្រាប់​ការ​អនុវត្ត​បែង​ចែង​អាស​ន្នៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃ​ទី​១៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។

​លោក​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ​បាន​លើក​ឡើង​ថា​៖ «​អាសន្នៈ​នេះ​មិន​បាន​មក​ពី​ម្ចាស់​ឆ្នោត​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ទេ​។ ខ្ញុំ​ ក្រវាញ ​ដា​រ៉​ន ​ប្រធាន​គណ​បក្ស​ខ្មែរ​ឈប់​ក្រ​ធ្លាប់​បាន​ប្រកាស​ថា​ មិន​ទទួលយក​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ទេ​»​។ លោក​ប្រធាន​បក្ស​បន្ត​ថា ​លោក​ជា​មនុស្ស​ខ្មែរ​ម្នាក់​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ​ គឺ​ឈរ​លើ​អ្វី ​គឺ​ក្តី​ស្រឡាញ់​សន្តិភាព សេរីភាព យុត្តិធម៌ សុភមង្គល ប៉ុន្តែ​អ្វី​ដែល​ក្រៅពី​ធ្វើ​ឲ្យ​ខ្មែរ​បាន​សុខ​សប្បាយ ​ខ្វះ​យុត្តិធម៌​លោក​មិន​ចូលរួម​ទេ​៕

កែសម្រួលដោយ