ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹង​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹងស្រា​បើករថយន្ត​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​២​កង់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​២​នាក់​ស្រវឹងស្រា​បើករថយន្ត​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​២​កង់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ កណ្ដាល ២A-៥៤៦៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ជិះ​គ្នា​២​នាក់​ជា​ជនជាតិ​ចិន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ដោយ​ជនជាតិ​ចិន​២​នាក់ ក្នុង​ទិស​ដៅ​កើត​ទៅ​លិច​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង បុក​ខឿន​ពុះ​ចែកផ្លូវ​ពេញទំហឹង​បាក់​អស់​២​កង់ ធ្លាយ​រថយន្ត​ទៅ​ផ្លូវ​ម្ខាង​ទៀត​នៅ​ច្រងាង​កណ្ដាលផ្លូវ បណ្ដាល​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​នាក់​បើកបរ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹក​យក​ទៅ​សួរនាំ ប៉ុន្តែ​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ បាន​បដិសេធ​ថា​គាត់​មិនមែន​ជា​អ្នកបើកបរ​ទេ ទើប​ជំនាញ​ចរាច​ណ៍​ក្រុង​បាន​ឲ្យ​ត្រលប់​ទៅ​វិញ ព្រោះ​មិន​មាន​បង្ក​របួស​ស្នាម​ដល់​អ្នក​ទៃ​ផង ចំណែក​រថយន្ត​បង្ក​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ