ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ដល់​ម៉ូយ​ផង ស្រាប់តែ​ត្រូវ​ជួប​រឿង​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​ដឹក​មាន់​ត្រូវ​រថយន្ត​ដឹក​ត្រី​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បែកក្បាល​ស្លាប់​ដេក នៅ​ជិត​មាន់​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១៣៦ ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​ដឹក​មាន់​ត្រូវ​រថយន្ត​ដឹក​ត្រី​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បែកក្បាល​ស្លាប់​ដេក នៅ​ជិត​មាន់​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​១៣៦ ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទី​ន អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​ដឹក​មាន់ ស្នាក់​នៅ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​ភូមិ​ច្រេះ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​១DE-០៣៤៦​ជា​កម្មករ​ដឹក​មាន់​ដឹក​ចេញ​មក​ពី​គីឡូម៉ែត្រ​លេខ​៨ យក​ទៅ​បោះ​ឲ្យ​ម៉ូយ​តាម​ផ្សារ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ ជា​រថយន្ត​ដឹក​ត្រី​មួយ​តោន​កន្លះ​បើក​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ពី​ត្បូង​ទៅ​ជើង បើក​យ៉ាង​លឿន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ទិស​ដៅ​ស្របគ្នា ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​ប​ណ្តោ​ល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ចំនែក​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​ជ្រុះ​មាន់​រាយ​ប៉ាយ​ពេញ​ផ្លូវ ដោយឡែក​រថយន្ត​បង្ក​បាក់​កញ្ចក់​ខាងឆ្វេង ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​មិន​មាន​នរណា​ម្នាក់​ចាំ​ស្លាក​លេខ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​នៅ​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ