ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ថ្មពួក នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា វេលា​ម៉ោង​២ និង​២០​នាទី រសៀល បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ថ្មពួក នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា វេលា​ម៉ោង​២ និង​២០​នាទី រសៀល បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​ឃាត់​មុខសញ្ញា​បាន​១​នាក់ នៅ​ចំណុច​លើ​ផ្លូវ​វិស្វកម្ម​ព្រំប្រទល់​ខេតឧត្តរមានជ័យ (​ភ្នំ​ព្រះ​)​ស្ថិត​ក្នុង ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ លោក​វរសេនីយ៍ត្រី ឈួ​ត ថា អធិការរង ទទួល​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ឈ្មោះ តន ទូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ ម្សៅ​ពណ៌​ស​ក្រាម ចំនួន​៣​កូន​ថង់​តូច និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

លោក​អធិការរង​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពី​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់​ឈ្មោះ តន ទូ និង​សាកសួរ​ចម្លើយ​គេ​បាន​សារភាព​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ចិត្រ នៅ​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម៉ោង​២​និង​២០​នាទី​រសៀល​នេះ​ដែរ កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ តាម​វិធានការ​ជំនាញ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ម្នាក់ នៅ​ត្រង់​ចំណុច គោក​ចម្ការ​មួយ​រយ ខាងកើត​ឆៀង​ត្បូង​ភូមិ​ក្តិ​ប​ថ្ម ចម្ងាយ​២​គី​ទ្បូ​ម៉ែត្រ ដែល​មានឈ្មោះ ម៉ាង សា​រឹ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ថ្នាំ​គ្រាប់​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក ចំនួន​១១៧ គ្រាប់​ថ្នាំ​ពណ៌​សរ​ថ្លា ចំនួន​២​ជី និង​៤​ថង់​តូច ទូរ​សព្ទ័​១​គ្រឿង​ថែម​ទៀត​។ ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រៀបចំ​តាម​នីតិវិធី​បន្ត​៕
https://youtu.be/PlUmS9V_ZL4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ