ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល បឹង​ត្របែក ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ពី​បុរស​ម្នាក់​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល បឹង​ត្របែក ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ពី​បុរស​ម្នាក់​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​៩៩​កែង​នឹង​ផ្លូវ​៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌចម្ការមន ជន​រង​គ្រោះ​ឈ្មោះ ឃាវ ជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ឯកជន ផ្ទះ​ជួល​ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​។ ទូរ​សព្ទ័​ដែល​ជនសង្ស័យ​យក​ទៅ​ម៉ាក oppo ទិញ​តម្លៃ​៤៨៩​ដុល្លារ ជនសង្ស័យ​មានឈ្មោះ ផល សុគន្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស វិទ្យាល័យ​ទួល​អំពិល ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដកហូត​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GO-6361 មួយ​គ្រឿង​ជា​របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព​។

តាម​សម្តី​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡែ​ត ពណ៌​ស ចេញពី​កម្ម​វី​ធី​ខួបកំណើត មិត្តភក្តិ​នៅ​ហាង​មួយ​កន្លែង យីហោរ វី​ហ្វ្រេ​ន ស្ថិត​នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចម្ការមន គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៧៤ ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំន​ណុ​ច​កើតហេតុ រូប​គាត់​បាន​ឈប់​ដើម្បី​និយាយ​ទូរស័ព្ទ ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​ជនសង្ស័យ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ក្រហម និង​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​មក​ជិត ហើយ​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព ឆក់​យក​ទូរ​សព្ទ័​ពី​ដៃ​របស់​គាត់​បាន​សម្រេច​រួច​ហើយ​បាន​បន្ថែម​ល្បឿន​ដើម្បី​បើក​រត់គេច​ខ្លួន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ជនសង្ស័យ​ឆក់​បាន​ហើយ រូប​គាត់​ជា​ជន​រង​គ្រោះ បាន​រត់​ដេញ​តាម​ចាប់​ផ្តួល​ម៉ូតូ​ជនសង្ស័យ ព្រមទាំង​ស្រែក​ឲ្យ​គេ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​នាំ​ចេញ​មក​ជួយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​និង​ម៉ូតូ​មួយ​គ្រឿង យក​ទៅ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក ចំណែក​បក្ខពួក​ផ្សេង​ទៀត​បាន​រត់​គេ​ខ្លួន​បាត់​អស់​ព្រមទាំង​យក​ទូរ​សព្ទ័ របស់​គាត់​ដែល​ទិញ​តម្លៃ​៤៨៩​ទៅ​ជាមួយ​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ពួក​គេ​មាន​គ្នា​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័ របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ទូរ​សព្ទ័​ដែល​ឆក់​បាន គឺ​ពួក​គេ​បាន​បណ្តោះ​ឲ្យ​គ្នីគ្នា​គេ​បាត់​ហើយ​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក ដោយ​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចម្ការមន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ