ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​អី​មិន​ចូល​សាលា បែរជា​ចង់​ចូល​គុក​ទៅ​វិញ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​)…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២១ វិច្ឆិកា​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​២​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) ៤​ដង​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច ភិ​ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ស្នាក់​នៅផ្ទះ​លេខ​៨ ផ្លូវលំ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ វី ណៃ​រក្សា ហៅ ណៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​២០៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ សិស្ស​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុម​ហុងដា ផ្លូវ​៣៥៥ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៥ លើក ៖ លើក​ទី​១.​កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល ០៦​និង​៣០​នាទី​ល្ងាច ឆក់​កាបូបស្ពាយ ពណ៌​ត្នោត នៅ​ចំណុច​ខាងកើត​អង់​តែ​ន​ទូរទស្សន៍​ទួល​គោក​ចម្ងាយ​២០០​ម៉ែត្រ ផ្លូវ​២៧៣ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ អឿ​ន សុវណ្ណ​បញ្ញា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវ​២១៨ ក្រុម​១០ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សម្ភារ​បាត់បង់​មាន កាបូបស្ពាយ​ពណ៌​ត្នោត​១ អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​១​សន្លឹក ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លឹ​ស​ពណ៌​មាស​១​គ្រឿង ស៊ី​មកា​ត ATM ធនាគារ​មេ​ប៊ែ​ង​១ ប្រាក់​ដុល្លារ​១៥​ដុល្លារ​អា​មេ​រិ​ក ។

លើក​ទី​២.​នៅ​ថ្ងៃ​ទី​១៥ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល ៧​និង​៣០​នាទី​យប់ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ​ភ្នំពេញ ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​។ លើក​ទី​៣.​នៅ​ថ្ងៃ​ទី​២៦ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​១​និង​៣០​រសៀល​នាទី ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ លើក​ទី​៤.​នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា ២០១៧ វេលា​ម៉ោង​ប្រហែល​០៨​និង​៣០​នាទី​ព្រឹក ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ ពី​ស្រី្ត​ម្នាក់ នៅ​ចំណុច​មុខ​សាលា​តិច​ណូ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លើក​ទី​៥.​នៅ​ថ្ងៃ​ទី​០៦ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ ពណ៌​ខ្មៅ ពី​ប្រុស​ម្នាក់ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឃាត់ខ្លួន​១.​ឈ្មោះ ទូច ភិ​ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៨ ផ្លូវលំ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ២.​ឈ្មោះ វី ណៃ​រក្សា ហៅ​ណៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​២០៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GM-២២៧៤ មួយ​គ្រឿង​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ