ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ក្មេង​ឲ្យ​ទិញ​ស្រា​មិន​បាន គប់​ឡើង​ឈាម​ពេញ​ខ្លួន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​១១​ម្នាក់​ត្រូវ​រង​របួសធ្ងន់​រហូត​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ព្រោះតែ​រឿង​មិន​ព្រមទៅ​ទិញ​ស្រា​ឲ្យ​គេ​ផឹក ខណៈ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​បន្ទាប់​ពី​គេចខ្លួន​បាន​មួយ​ថ្ងៃ ។ ករណី​ហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​ជាង​៥​និង​៣០​នាទី…

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​១១​ម្នាក់​ត្រូវ​រង​របួសធ្ងន់​រហូត​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ព្រោះតែ​រឿង​មិន​ព្រមទៅ​ទិញ​ស្រា​ឲ្យ​គេ​ផឹក ខណៈ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​បន្ទាប់​ពី​គេចខ្លួន​បាន​មួយ​ថ្ងៃ ។ ករណី​ហិង្សា​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​ជាង​៥​និង​៣០​នាទី ភូមិ​ឬ​ស្សី​ទ្វារ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

លោក​អធិការ​ស្រុក​មេ​សាង​បាន​ឲ្យ​ដឹង​ថា ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​បង្ករ​ទ្បើ​ង ដោយ​ឈ្មោះ ឆុ​ន ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ខាងលើ បាន​យក​កែវ​ស្រា​ចោល​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អាត អ៊ួ អាយុ​១១​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រង​របួស​២ កន្លែង ចំ​ក្បាល និង​ឆ្អឹងខ្នង ដែល​មូលហេតុ គឺ​ដោយសារ​ជនសង្ស័យ​ប្រើ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ទិញ​ស្រា​ឲ្យ​ក្រុម​ខ្លួន​ផឹក ហើយ​មិន​ព្រមទៅ​ទិញ ទើប​ជនសង្ស័យ​ខឹង ហើយ​ក៏​ទាញ​បាន​កែវ​ស្រា​ចោល​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ឯ​ជន​រង​គ្រោះ​ដេក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ក្នុងភូមិ​ខាងលើ និង​បន្ត​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​បន្ត ។

ធ្វើការ​ស្រាវជ្រាវ​មួយ​ថ្ងៃ សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​របស់​ជនសង្ស័យ​បាន ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលារ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា នេះ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ