ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​អី​និយាយ​! ព្រោះ​តែ​ប្រុស​ទម្លាក់កូន​ទើប​កើត​​ពី​ជាន់​ទី​១៧

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យុវតី​ជនជាតិ​ថៃ​អាយុ​២០​ឆ្នាំ​ម្នាក់ បាន​ទម្លាក់​​កូនប្រុស​របស់​ខ្លួន​ដែល​ទើបនឹង​កើត ចុះ​ពី​ជាន់​ទី​១៧​ស្លាប់​ភ្លាម​ៗ​។ នាង Netchanok…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យុវតី​ជនជាតិ​ថៃ​អាយុ​២០​ឆ្នាំ​ម្នាក់ បាន​ទម្លាក់​​កូនប្រុស​របស់​ខ្លួន​ដែល​ទើបនឹង​កើត ចុះ​ពី​ជាន់​ទី​១៧​ស្លាប់​ភ្លាម​ៗ​។

នាង Netchanok Nokyungtong រស់នៅ​ប៉ា​តា​យ៉ា បាន​ឆ្លងទន្លេ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ទឹក​អគារ​ខ្ពស់​មួយ​។ គ្រាន់តែ​កើត​បាន​ភ្លាម នាង​ក៏​បោះ​វា​ចោល​ចុះ​តាម​មាត់​បង្អួច​។

នាង​ធ្វើ​បែប​នេះ​មក​ពី​មិត្ត​ប្រុស​របស់​នាង​ដែល​ជា​ឪពុក​ទារក​នោះ បាន​រត់​តាម​ប្រពន្ធ​របស់​​គេ​នៅ​កូរ៉េ​ខាងត្បូង​បាត់​។ ដំបូង​ឡើយ​នាង​មិនដឹង​ថា បុរស​ម្នាក់​នោះ​មានគ្រួសារ​រួច​ហើយ​សោះ​។ នាង​ពិតជា​ខឹង​មែនទែន ដែល​គេ​ទុក​នាង​ឲ្យ​ពរ​ពោះ​ម្នាក់ឯង​។

ខាង​ប៉ូលិស​ដំបូង​ឡើយ ស្មាន​តែ​កូន​នោះ​កើត​មិន​គ្រប់​ខែ​ហើយ​បាន​ស្លាប់​មុន​ពេល​បោះ​ចុះ​តាម​បង្អួច​។ តែ​តាម​ការ​ពិត កូន​នោះ​កើតមក​មាន​ដង្ហើម​ធម្មតា​។ ពួក​គេ​បាន​បញ្ជូន​នាង Netchanok ទៅ​មន្ទីរពេទ្យ ដើម្បី​ថែទាំ​សភាព​ក្រោយ​ឆ្លងទន្លេ ហើយនឹង​ត្រៀម​យក​នាង​ទៅ​កាត់ទោស​ក្នុង​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ