ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​! គូស្នេហ៍​ផ្អែមល្ហែម Lee Min Ho និង Suzy

6 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បួ​ង ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា លើក​នេះ​តារា​ល្បី Lee Min Ho និង…

កូរ៉េ​ខាង​ត្បួ​ង ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា លើក​នេះ​តារា​ល្បី Lee Min Ho និង Suzy ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​៣​ឆ្នាំ បាន​បែក​គ្នា​មែនទែន​ហើយ​។

គូស្នេហ៍​តារា និង​តារា​មួយគូ​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​គូស្នេហ៍​គំរូ បន្ទាប់​ពី​តារា​ល្បី Rain និង Kim Tae Hee ដែល​ទើបនឹង​រៀប​ការ​ក្នុងឆ្នាំនេះ​។ គ្រប់​គ្នា​សុទ្ធតែ​រំពឹង​ថា Lee Min Ho និង Suzy អាច​រៀប​ការ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ តែ​មិន​នឹក​ស្មានថា ពេល​នេះ​ប្រកាស​ថា បែក​គ្នា​ជា​ផ្លូវការ​សោះ​។

កាលពី​ឆ្នាំ​២០១៥ និង ២០១៦ គេ​លេច​រឿង​ថា បែក​គ្នា​ម្តង​ហើយ​។ តែ​ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ចេញ​មុខ​បកស្រាយ​ថា ជា​ព័ត៌មាន​មិន​ពិត​។

នៅ​ពេល​នេះ វា​ក្លាយជា​ការ​ពិត​ហើយ​។ ខាង​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំង​ពីរ បាន​ប្រកាស​ថា ពួក​គេ​បាន​បែក​គ្នា​ធ្វើ​ជា​មិត្ត​ល្អ​វិញ ព្រោះតែ​បញ្ហា​ផ្ទាល់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ