ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ស្ងៀម​សោះ ត្រូវ​បុក​ដោយ​មិនដឹង​ខ្លួន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ៗ​ភ្លាម​នៅ​ក្បែរផ្លូវ​ដោយសារ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ទាំង​កំរោល​ដែល​គាត់​ចត​ម៉ូតូ​ឈប់​នៅ​ក្បែរផ្លូវ កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល…

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ៗ​ភ្លាម​នៅ​ក្បែរផ្លូវ​ដោយសារ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ទាំង​កំរោល​ដែល​គាត់​ចត​ម៉ូតូ​ឈប់​នៅ​ក្បែរផ្លូវ កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ស្រី អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

រថយន្ត​បង្ក​ពណ៌​សរ ផ្លា​ក​លេខ ភ្នំពេញ ២H-៦៧៥៦ បើក​ដោយ​ឈ្មោះ ង៉ែត ពុធ អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ចំនាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ។ បើក​ពី​ត្បូង​បត់​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​ខាងលើ បាន​បើក​ចេញពី​សិប្បកម្ម​ផលិត​ទឹកត្រី​ទៅ​លក់​អេ​ត​ចាយ​លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម ផ្លា​ក​លេខ ភ្នំពេញ ១K-០២៩៧ បើក​ដោយ​ឈ្មោះ មួន សល់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្ដាល​ឲ្យ​របួសស្រាល​ដែល​បើក​ពី​លិចទៅ​កើត ។ រថយន្ត ខាងលើ​បាន​បើក​រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចត​នៅ​ស្ងៀម​ក្បែរផ្លូវ ដែល​មាន​ស្ត្រី​ម្នាក់​នៅ​ក្បែរ​នោះ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហ​តុ ។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​ខាងលើ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​កាន់​អធិការ​នគរបាល ចំពោះ​សម្ភារ​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ