ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ផលិត​ហេ​រ៉ូ​អ៊ីន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា អា​មេ​រិ​កបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​ប្រឆាំង​បណ្តា​មន្ទីរពិសោធន៍​ជាទី​តាំង​ផលិត​ហេ​រ៉ូ​អីុ​ន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​រារាំង​ដល់​ប្រភព​ចំណូល​សំខាន់​របស់​ពួក​តា​លី​បង់ ។ យោង​តាម​ឧត្តមសេនីយ៍ JOHN…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា អា​មេ​រិ​កបាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​លើក​ដំបូង​ប្រឆាំង​បណ្តា​មន្ទីរពិសោធន៍​ជាទី​តាំង​ផលិត​ហេ​រ៉ូ​អីុ​ន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​រារាំង​ដល់​ប្រភព​ចំណូល​សំខាន់​របស់​ពួក​តា​លី​បង់ ។

យោង​តាម​ឧត្តមសេនីយ៍ JOHN NICHOSLON ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​យប់​ថ្ងៃ​ទី​១៩ មក​២០ វិច្ឆិកា អាច​កម្ទេច​មន្ទីរពិសោធន៍​កែ​ច្នៃ​អាភៀន​ទៅ​ជា​ហេ​រ៉ូ​អីុ​ន​៨​កន្លែង​នៅ​ខេត្ត​ហែល​ម៉​ង់ ជា​ខេត្ត​ដាំ​អាភៀន​ច្រើន​ជាងគេ​មួយ​ផ្នែក​ធំ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​តា​លី​បង់ ។

ឧត្តមសេនីយ៍​អា​មេ​រិ​ក​រូប​នេះ​ជា​មេបញ្ជាការ​ប្រតិបត្តិការ «RESOLUTE SPPORT» របស់​អូតង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ក្រុង​កា​ប៊ុល ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ នេះ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​តា​លី​បង់​បាន​ព្រមាន​ថា ការ​វាយប្រហារ​តាម​អាកាស​នឹង​បន្ត​ដើម្បី​ប្រឆាំង​ពួក​តា​លី​បង់ ។ ការ​វាយប្រហារ​ទាំងឡាយ​របស់​កងទ័ព​អា​មេ​រិ​ករ​ហូត​មក​ទល់​ពេល​នេះ​សំដៅ​តែ​លើ​ពួក​បះបោរ​ផ្ទាល់​ប៉ុណ្ណោះ ។

វិមាន​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា ការ​វាយប្រហារ​បែប​នេះ​ជា​លើក​ដំបូង​ហើយ ។

ផលិតកម្ម​អាភៀន​មានការ​កើន​ទ្វេ​ដង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ​២០១៧ ដែល​តាម អ.ស​.​ប ថា​ឡើង​ដល់​៩.០០០​តោន​ហើយ ធ្វើ​ឱ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ប្រទេស​ផលិត​អាភៀន​ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក ។

ឧត្តមសេនីយ៍ NICHOLSON រំលឹក​ថា បណ្តា​បណ្តាញ​ពួក​ឧក្រិដ្ឋជន​ដែល​ជួយ​ទ្រទ្រង់​ដល់​ពួក​តា​លី​បង់​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ផលិត​ហេ​រ៉ូ​អ៊ី​ន​ដល់​ទៅ​៨៥% លើ​ពិភព​លោក ។ លោក​គូសបញ្ជាក់​ថា សេដ្ឋកិច្ច​លួចលាក់​អាច​ឱ្យ​ពួក​តា​លី​បង់​ប្រមូល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជា​២០០​លាន​ដុល្លារ និង​អាច​លើស​ពី​នេះ​ពេល​ហេ​រ៉ូ​អ៊ីន​ត្រូវ​បញ្ជូន​ចេញ​ពី​ប្រទេស ហើយ​តម្លៃ​របស់​វា​មានការ​កើនឡើង ។ លោក​បន្ត​ថា យើង​វាយប្រហារ​ប្រឆាំង​សេដ្ឋកិច្ច​ខុសច្បាប់​នេះ​សំដៅលើ​បណ្តា​មន្ទីរពិសោធន៍​ជាទី​តាំង​កែ​ច្នៃ​អាភៀន​ទៅ​ជា​ហេ​រ៉ូ​អ៊ី​ន បណ្តា​ឃ្លាំង​ស្តុក បណ្តា​កន្លែង​សង្ស័យ​តម្កល់​ប្រាក់​ទុក​កន្លែង​បញ្ជា និង​គ្រប់គ្រង​ការរត់ពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ