ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​នាវា​តាម​រុករក​នាវាមុជទឹកបាត់ដាន​ចាប់​បាន​សំឡេង​នានា

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា​សំឡេង​​របស់​នាវាមុជទឹក​ត្រូវ​ចាប់​បាន​នា​ថ្ងៃ​នោះ ដោយ​ឧបករណ៍​ចាប់​សំឡេង SONAR របស់​នាវា​២​គ្រឿង​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា​សំឡេង​​របស់​នាវាមុជទឹក​ត្រូវ​ចាប់​បាន​នា​ថ្ងៃ​នោះ ដោយ​ឧបករណ៍​ចាប់​សំឡេង SONAR របស់​នាវា​២​គ្រឿង​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​នាវាមុជទឹក​អា​ហ្ស​ង់​ទី​ន SAN JUAN ដែល​បាត់ដាន​ចាប់តាំងពី​ថ្ងៃ​ទី​១៥ វិច្ឆិកា មក ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤​នាក់ ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ផ្នែក​ខាងត្បូង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ប៊ុ​យ​ណូ​ស៊ែ​អ្នកនាំពាក្យ​កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​អនុ​សេនី​យ៍​ឯក ENRIQUE BALBI ថ្លែង​ថា ស្នូរ​សំឡេង​ដែល​ចាប់​បាន​រង់ចាំ​ការ​ធ្វើ​វិភាគ ។ ស្នូរ​សំឡេង​ទាំងនេះ​ចាប់​បាន​នៅ​កន្លែង​មួយ​ចម្ងាយ​៣៦០​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​អា​ហ្ស​ង់​ទី​ន​ដែល​ទីនោះ​មាន​ជម្រៅ​ជា​មធ្យម​២០០​ម៉ែត្រ ។ បែប​នេះ​វា​ស៊ីគ្នា​ជាមួយ​ផ្លូវ​ដែល​នាវាមុជទឹក​នោះ​រត់​ដើម្បី​វិល​ត្រឡប់​មក​កាន់​មូលដ្ឋាន​ខ្លួន​វិញ ។

នាវាមុជទឹក​នេះ​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ត្រូវ​បាន​រាយការណ៍​ថា វង្វេង​បាត់​ក្រោយ​បាត់​ការ​ទាក់ទង ។ គេ​ទទួល​បានការ​ទាក់ទង​តាម​វិទ្យុ​៧​លើក​ដែល​អាជ្ញាធរ​ថា ជា​ការ​ប្រកាស​អាសន្ន​នាំ​ឱ្យ​គេ​សង្ឃឹមថា មនុស្ស​ទាំងឡាយ​ក្នុង​នាវាមុជទឹក​នេះ​អាច​នៅ​រស់ ។

ការ​រុករក​នៅ​បន្ត​ក្នុង​តំបន់​មួយ​មាន​វិ​ជ្ជ​មាត្រ៣០០​គីឡូម៉ែត្រ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​អា​ហ្ស​ង់​ទី​ន ដែល​ជួប​ប្រទះ​នឹង​ព្យុះ​មួយ​នាំ​ឱ្យ​មាន​រលក​កម្ពស់​ពី​៥​ទៅ​៧​ម៉ែត្រ ធ្វើ​ឱ្យ​ការងារ​រុករក​របស់​នាវា​១៣​គ្រឿង ជួប​ការ​លំបាក ។ យន្ត​ហោះ​១០​គ្រឿង​ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ