ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ទទួលស្គាល់​ថា ខ្លួន​ជា​ប្រភព​នៃ​ពពក​វិទ្យុសកម្ម​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​បារាំង ៖ ទីភ្នាក់ងារ​ឧតុនិយម​រុ​ស្ស៊ី ROSGUIDROMET ទទួល​ស្គាល់​​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ពពក​ដែល​មាន​អត្រា​វិទ្យុសកម្ម​ខ្ពស់​នៃ RUTHENIUM-106 ត្រូវ​ចាប់​ឃើញ​កាលពី​ដំណាច់​ខែកញ្ញា​នៅ​តាម​តំបន់​ជា​ច្រើន​របស់​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​បារាំង ៖ ទីភ្នាក់ងារ​ឧតុនិយម​រុ​ស្ស៊ី ROSGUIDROMET ទទួល​ស្គាល់​​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា ពពក​ដែល​មាន​អត្រា​វិទ្យុសកម្ម​ខ្ពស់​នៃ RUTHENIUM-106 ត្រូវ​ចាប់​ឃើញ​កាលពី​ដំណាច់​ខែកញ្ញា​នៅ​តាម​តំបន់​ជា​ច្រើន​របស់​រុ​ស្ស៊ី ដែល​នេះ​ជា​ការ​បញ្ជាក់​ចំពោះ​របាយការណ៍​ទាំងឡាយ​នៃ​បណ្តាញ​ត្រួតពិនិត្យ​វិទ្យុ​សកម្ម​អឺរ៉ុប​ជា​ច្រើន ដែល​ថា​ចាប់​ឃើញ​វិទ្យុសកម្ម​នៅ​បារាំង ។

ក្នុង​សេចក្តី​ប្រកាស​មួយ ROSGUIDROMET បញ្ជាក់​ថា វិទ្យុសកម្ម ISTOTOPE RU-106 ត្រូវ​ចាប់​ឃើញ​ដោយ​ស្ថានីយ​ត្រួតពិនិត្យ​នៅ ARGUAIACH និង NOROGORNY រវាង​ថ្ងៃ​ទី​២៥ កញ្ញា និង​ថ្ងៃ​ទី​១ តុលា ។

ROSGUIDROMET ពុំ​ផ្តល់​ការ​បញ្ជាក់​លើ​ប្រភព​នៃ​ការ​បញ្ចេញ​សារធាតុពុល​នេះ​ឡើយ តែ​តំបន់ ARGUAIACH ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពី​ទីតាំង​នុយក្លេអ៊ែរ MAIAK ដែល​​កាលពី​ឆ្នាំ​១៩៥៧ ធ្លាប់​ជួប​ប្រទះ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​យ៉ាង​អាក្រក់​បំផុត​មួយ ។ MAIAK បច្ចុប្បន្ន​ជាទី​តាំង​ចម្រាញ់​កាក​សំណល់​គ្រឿង​ឆេះ​នុយក្លេអ៊ែរ ។

ROSGUIDROMET បញ្ជាក់​ថា RUTHENIUM-106 បន្ទាប់​មក​ចាប់​ឃើញ​នៅ​រដ្ឋកា​តា​ស្ថាន ហើយ​ក្រោយមក​នៅ​ភាគ​ខាងត្បូង​រុ​ស្ស៊ី មុន​ពេល​កំណត់​ឃើញ​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ចាប់ពី​អុ​ី​តា​លី​ទៅ ហើយ​ឆ្ពោះ​មក​ភាគ​ខាងជើង​ទ្វីបអឺរ៉ុប ។

វិទ្យាស្ថាន​ការពារ​វិទ្យុសកម្ម និង​សន្តិសុខ​នុយក្លេអ៊ែរ IRSN បារាំង​គូសបញ្ជាក់​ថា ប្រភព​នៃ​ការ​បំពុល​នេះ​ពុំ​អាច​ចេញ​មក​ពី​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​មួយ​ឡើយ ព្រោះ​មាន​សមាស​ភាព​វិទ្យុសកម្ម​ឯទៀត​ៗ​អាច​ចាប់​ឃើញ រួច​វា​អាច​ចេញ​មក​ពី​ទីតាំង​ណាមួយ​ទាក់ទិន​នឹង​ការ​ចម្រាញ់​កាក​សំណល់​នុយក្លេអ៊ែរ ឬ​ផលិត​ផលិតផល​មាន​ប្រភព​ពី​វិទ្យុសកម្ម ។

សារធាតុ RUTHENIUM-106 ជា​ផលិតផល​មួយ​ចេញពី​ឧស្សាហកម្ម​នុយក្លេអ៊ែរ ដែល​ប្រើ​ម្យ៉ាងទៀត សម្រាប់​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ