ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​បំ​បាយ​កាយ រុ​ស្ស៊ី​ថា ​រ៉ា​ដា​ខ្លួន​នៅ​តែ​ចាប់​បាន

6 ឆ្នាំ មុន

ប្រទេស​បារាំង​-​ប្រទេស​រុ​ស្ស៊ី ៖ បច្ចេកវិទ្យា STEALTH ដែល​ធានា​ដល់​ការ​បំបាំងកាយ​របស់​បណ្តា​នាវាចម្បាំង​នៅ​តែ​ពុំ​អាច​បិទ​បាំង​នាវាចម្បាំង​បារាំង F-714 GUEPRATTE ប្រភេទ LA FAYETTE…

ប្រទេស​បារាំង​-​ប្រទេស​រុ​ស្ស៊ី ៖ បច្ចេកវិទ្យា STEALTH ដែល​ធានា​ដល់​ការ​បំបាំងកាយ​របស់​បណ្តា​នាវាចម្បាំង​នៅ​តែ​ពុំ​អាច​បិទ​បាំង​នាវាចម្បាំង​បារាំង F-714 GUEPRATTE ប្រភេទ LA FAYETTE ពី​បណ្តា​រ៉ា​ដា​រុ​ស្ស៊ី​បាន ។

នាវាចម្បាំង​បារាំង​នេះ​បើ​តាម​សេចក្តីរាយការណ៍​មួយ​របស់​ប្រភព​ការពារ​សន្តិសុខ​រុ​ស្ស៊ី​នៅ​គ្រី​មេ​ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា បាន​បើក​ចូល​សមុទ្រ​ខ្មៅ​រួច​បច្ចុប្បន្ន​កំពុង​បើក​ឆ្ពោះទៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​នេះ ។

ប្រភព​នោះ​អះអាង​ថា នាវាចម្បាំង​បារាំង F-714 GUEPRATTE ប្រភេទ LA FAYETTE ពុំ​អាច​គេច​ផុត​ពី​រ៉ា​ដា​នៃ​ស្ថានីយ​តាមដាន​ពិនិត្យ​របស់​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ​រុ​ស្ស៊ី​ឡើយ ។

បំពាក់​ដោយ​បច្ចេកវិទ្យា STEALTH ដែល​ជួយ​រារាំង​ដល់​ការ​ចាប់​ឃើញ​រ៉ា​ដា​ជា​ការ​ធានា​ដល់​ការ​បំបាំងកាយ​របស់​វា ហើយ​បំពាក់​ដោយ​បណ្តា​មី​ស៊ី​ល​ប្រឆាំង​នាវា F-714 GUEPRATTE កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ចាប់​ឃើញ​កំពុង​បើក​ចូល​ក្នុង​សមុទ្រ​ខ្មៅ ។ បណ្តា​រ៉ា​ដា​រុ​ស្ស៊ី​អាច​ចាប់​ឃើញ​បណ្តា​នាវា​ប្រភេទ​នេះ​ក្នុង​ចម្ងាយ​ដល់​ទៅ​ច្រើន​រយ​គីឡូម៉ែត្រ។

ប្រភព​ខាងលើ​នេះ​បន្ត​ថា បច្ចេកវិទ្យា STEALTH បង្កើត​ឡើង​ដើម្បី​ប្រឈម​មុខ​នឹង​ឧស្សាហ​កម្ម​វិទ្យុ​អេ​ឡិច​ត្រូ​និក​រុ​ស្ស៊ី ។ នាវា​ពិឃាត LA FAYETTE ទោះជា​ប្រើ​បច្ចេកវិទ្យា​នេះ​ក្តី ក៏​ត្រូវ​ចាប់​ឃើញ​ក្នុង​អេ​ក្រង់​របស់​ផ្នែក​វិទ្យុ និង​បច្ចេកទេស​របស់​កង​នាវាចរណ៍​សមុទ្រ​ខ្មៅ​រុ​ស្ស៊ី ខណៈ​ពេល​វា​បើក​ឆ្លងកាត់​តំបន់ BOSPHORE ។

យោង​តាម​ការ​វាយតម្លៃ​នានា​ថា នាវាចម្បាំង​បារាំង​នេះ​បើក​ឆ្ពោះទៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ខ្មៅ ពិសេស​ឆ្ពោះទៅ​កាន់​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ។ នាវាចម្បាំង LA FAYETTE ពុំ​អាច​គេច​ផុត​ពី​ការ​តាមដាន​ឃើញ​របស់​រុ​ស្ស៊ី​ឡើយ ក្នុង​សមុទ្រ​ខ្មៅ ។ ការ​មក​កាន់​សមុទ្រ​ខ្មៅ​លើក​មុន​របស់​នាវា​នេះ​គឺ​កាលពី​ខែមីនា ឆ្នាំ​២០១៧ ។ ពេល​នោះ​នាវា​នេះ​បាន​ឈប់​សំចត​ក្នុង​កំពង់​ផែ CONSTANTA របស់​រ៉ូ​ម៉ា​នី ហើយ​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក​រួម​បារាំង​-​រ៉ូ​ម៉ា​នី ។ រួច​កាលពី​ខែមីនា ឆ្នាំ​២០១៥ នាវា LA FAYETTE បាន​ទៅ​កាន់​កំពង់​ផែ​អ៊ុយ​ក្រែ​ន ODESSA ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្តានាវាចម្បាំង​របស់​កង​ម៉ា​រី​ន​សហរដ្ឋ​អា​មេ​រិ​ក និង​របស់​សមាជិក​ឯទៀត​ៗ​នៃ​អង្គការ​អូតង់​បាន​មក​កាន់​សមុទ្រ​ខ្មៅ​ជា​ច្រើន​លើក ។

យោង​តាម​អនុសញ្ញា MONTREUX ឆ្នាំ​១៩៣៦ បណ្តា​នាវាចម្បាំង​របស់​បណ្តា​ប្រទេស​ពុំ​ស្ថិត​នៅ​ជាប់​សមុទ្រ​ខ្មៅ​អាច​បើក​កាត់​សមុទ្រ​នេះ​ត្រឹមតែ​រយៈពេល​២១​ថ្ងៃ​ជាប់​ៗ​គ្នា​ប៉ុណ្ណោះ ។ សន្ធិសញ្ញា​នេះ​ក៏​កម្រិត​ផង​ដែរ​ចំពោះ​ប្រភេទ​នាវា ព្រមទាំង​ចំណុះ​សរុប​របស់​នាវាចម្បាំង​ទាំងនេះ ក្នុង​ពេល​សន្តិភាព​មិន​ឱ្យ​លើស​ពី​៣០.០០០​តោន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ