ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​តើ​ផ្លោះ​របង​ចូល​ផ្ទះ​មន្ត្រី​យោធា

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ពេល​ផ្លោះ​របង​ចូល​ផ្ទះ​មន្ត្រី​យោធា​មួយ​រូប​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​លំនៅ​ដ្ឋា​ន ។ មន្ត្រី​នគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​កាលពី​វេលា​ម៉ោង​២០…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ពេល​ផ្លោះ​របង​ចូល​ផ្ទះ​មន្ត្រី​យោធា​មួយ​រូប​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​លំនៅ​ដ្ឋា​ន ។

មន្ត្រី​នគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​កាលពី​វេលា​ម៉ោង​២០ និង​១៥​នាទី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ដីចំការ ឈ្មោះ ធៀង សុខា​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​ភូមិ​ប៉ែល​ហែល សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ។ ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់ ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​បែកការ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែម​ម្តង ។

ជនសង្ស័យ​ចំនួន​០៣​នាក់ ទី​១- រុន ឆា​រ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ក្រាំង​អំបិល ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ ទី​២- មាស ស៊ី​រី​ពន្លក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ភូមិ​ស្វាយ​ក្រ​វ៉ា​ន់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន មុខរបរ​មិន​ពិតប្រាកដ និង​ទី​៣- ផា​ន់ សូ​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​ទឹក​លិច ឃុំ​ស្គុះ ស្រុក​សំរោង​ទង មុខរបរ​មិន​ពិតប្រាកដ​។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ម៉ូតូ​២​គ្រឿង​ស៊េរី​២០១៧ ផ្លា​ក​លេខ ក​/​ស្ពឺ ១J-៥៧៩៣ និង​០១​ទៀត​ស៊េរី​២០១៦ ផ្លា​ក​លេខ ក​/​ស្ពឺ ១H-៥៦៩៤ ទូ​រស​ព្ឌ័​ដៃ​០៤​គ្រឿង អត្តសញ្ញាណ​ប​ណ្ណ័​១​សន្លឹក កាបូបដៃ​១ ដែកកេះ​១ ។ ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​មាន​បំណង​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​ខាងលើ​តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​ត្រូវ​ម្ចាស់ផ្ទះ​ទាន់ ហើយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ស៊ើបអង្កេត​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ