ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​តម្រូវ​ឱ្យ​អតីត​សមាជិក​សភា CNRP ប្រគល់​រថយន្ត​វិញ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​រដ្ឋសភា​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​ហើយ​នោះ អតីត​សមាជិក​សភា​មក​​ពី​បក្ស​ប្រឆាំង​ទាំង​៥៥​រូប រួម​នឹង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ប្រគល់​សម្ភារៈ​មក​រដ្ឋសភា​ត្រឹម​ថ្ងៃទី​២៤ ​វិច្ឆិកា ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង…

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​រដ្ឋសភា​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​ហើយ​នោះ អតីត​សមាជិក​សភា​មក​​ពី​បក្ស​ប្រឆាំង​ទាំង​៥៥​រូប រួម​នឹង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ប្រគល់​សម្ភារៈ​មក​រដ្ឋសភា​ត្រឹម​ថ្ងៃទី​២៤ ​វិច្ឆិកា ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង​។

​លោក ​ឡេ​ង ប៉េង​ឡុ​ង ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ​ឆ្នាំ​២០១៧ បញ្ជាក់​ថា​៖ «​អ្នក​ដែល​ទទួល​បាន​រថយន្ត​ពី​រដ្ឋសភា​មាន​ប្រធាន​គណៈកម្មាធិការ​អគ្គលេខាធិការ​រង ។ ដូច្នេះ​ពួក​គាត់​​ត្រូវ​ប្រគល់​ឲ្យ​រដ្ឋសភា​វិញ​ នូវ​រថយន្ត​ទាំង​អស់នោះ ។ យើង​បាន​ជូនដំណឹង​ឲ្យ​ដឹង​គាត់​​ហើយ​ គឺ​ត្រូវ​​ផ្តល់​មក​វិញ​ត្រឹម​ថ្ងៃ​ទី​២៤ វិ​ច្ឆិកា​ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​»​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋសភា​បាន​ទទួល​សម្ភារៈ​ខ្លះ​ៗ ក៏​ដូច​ជា​រថយន្ត​មួយ​ចំនួន​ពី​អតីត​ថ្នាក់ដឹកនាំ​របស់ CNRP ហើយ ។ លោក​ថា​ ថវិកា​របស់​អតីត​សមាជិក​រដ្ឋសភា ទីប្រឹក្សា​ជំនួស​ការ អ្នក​បើករថយន្ត​ត្រូវ​បាន​រដ្ឋសភា​កាត់​ផ្តាច់​អស់​តាំងពី​ថ្ងៃ​ទី ១៧ វិច្ឆិកា មក​ម៉្លេះ ។​

​លោក​បញ្ជាក់​ថា​៖ «​កាលណា​រំលាយ​គណបក្ស​រួច​ហើយ ​សមាជិក​សភា​គឺអស់​ប្រាក់ខែ រួម​​ទាំង​សមាជិក​សភា ទីប្រឹក្សា ជំនួយការ អ្នកបើកបរ​រថយន្ត​សរុប​ទាំងអស់​ជាង​១២០​រូប ​ត្រូវ​បាន​កាត់​ផ្តាច់​ប្រាក់ខែ​អស់ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ