ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន ​៖ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ស្លា.ប់​តាម​ក្រុម​អ្នកនយោបាយ​ទុច្ចរិត​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាន​អះអាង​ថា​ លិ​ទ្ធិ​ប្រជាធិប​​តេយ្យ​នៅ​កម្ពុជា​មិន​ស្លាប់​តាម​ក្រុម​អ្នកនយោបាយ​ទុច្ចរិត​ និង​ប្រឆាំង​នោះ​ទេ ។ ការ​​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កាល​ពេល​ថ្ងៃ​ទី​១៦ វិច្ឆិកា…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាន​អះអាង​ថា​ លិ​ទ្ធិ​ប្រជាធិប​​តេយ្យ​នៅ​កម្ពុជា​មិន​ស្លាប់​តាម​ក្រុម​អ្នកនយោបាយ​ទុច្ចរិត​ និង​ប្រឆាំង​នោះ​ទេ ។ ការ​​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កាល​ពេល​ថ្ងៃ​ទី​១៦ វិច្ឆិកា កន្លង​ទៅ​។​

​លោក ​សុខ ឥ​សាន ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​ឆ្នាំ​២០១៧​ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ការ​​ចាត់វិធានការ​ណ៍​ផ្លូវច្បាប់​ចំពោះ​បណ្តាជន​ល្មើសច្បាប់ ជា​ពិសេស​ក្រុម​ជន​ក្បត់ជាតិ ដែល​បម្រើ​ឲ្យ​បរទេស អនុវត្ត​ផែនការ​របស់​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​​ស្របច្បាប់ គឺជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​​រី​ស ថ្ងៃ​ទី ២៣ តុលា ឆ្នាំ ១៩៩១ ។

​លោក​ថា ​ក្រោយ​ការ​វាយ​កម្ទេច​ឧបាយកល​ដ៏​ពិសពុល​របស់​ជន​ក្បត់ជាតិ និង​បក្សពួក​របស់​​គេ គឺ​ផ្ទៃមេឃ​កម្ពុជា​ប្រែជា​ស្រឡះ​ល្អ អស់​ពពក​ខ្មៅ​ងងឹត ដែល​បង្ក​លក្ខណៈ​ឲ្យ​ប្រជា​ជន​កម្ពុជា​បាន​ធូរ​ស្បើយ​ក្នុង​អារ​ម្ម​ណ៍ មានឱកាស​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រកបដោយ​សេចក្តីសុខ​ក្សេមក្សាន្ត​ក្នុង​​​ការ​រស់នៅ ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​សេរី គ្មាន​ការ​រំខាន ដូច​ពេល​មាន​បក្ស​ប្រឆាំង​ដែល​តែងតែ​អុកឡុក​សភាព​ការ​ណ៍​​ស្រុក​ទេស​ឲ្យ​វិក​វរ​ជា​​ប្រចាំ​នោះ ។​

​សូម​ជម្រាប​ថា ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ​ស្រប​ពេល​អតីត​​អ្នកតំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​ក្រៅ​ប្រទេស ដោយ​បាន​អះអាង​ថា ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បាត់​បងហើយ ដោយ​សារ​​គណបក្សកាន់អំណាច​បាន​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ។​

​លោកស្រី ​មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​​ប្រជាធិបតេយ្យ​នៅ​ប្រទេស​បារាំង ដោយ​ចោទប្រកាន់​ថា​ កម្ពុជា​បាន​បាត់បង់​លិទ្ធិ​ប្រជាធិបតេយ្យ​ ​ជា​ពិសេស​គឺ​ក្រុម​គាត់​មិន​ទទួលស្គាល់​នូវ​សាលដីកា​របស់​តុលាការ​កំពូល​ដែល​សម្រេច​រំលាយ​គណបក្សប្រឆាំង​នោះ​ទេ ។​

​លោកស្រី​បាន​បន្ថែម​ថា​ សមាជិក​សភា​បក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​តែ​ធ្វើការកៀរគរ​ឲ្យ​បរទេស ដាក់​គំនាប​មក​រដ្ឋាភិបាល​កម្ពុជា ហើយ​ស្នើ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ