ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​ទុក​សេព​ពេល​ចូល​ក្លឹ​ប​ទេ ថែម​ទាំង​ទុក​ចែកចាយ​ថែម​ទៀត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ក្នុង​ករណី​រក្សា​ទុក ចែកចាយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ផង​ដែរ ។…

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ក្នុង​ករណី​រក្សា​ទុក ចែកចាយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ផង​ដែរ ។

បើ​តាម​សំដី​លោក​អនុសេនីយ៍ឯក ចាន់ រ​ដ្ឋា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក នួន នី​ណា​រ៉ូ មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ប្រតិបត្តិការ​ចេញ​ល្បាត​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ក្រុង លុះដល់​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានឃើញ​មុខសញ្ញា​ដែល​មានការ​សង្ស័យ កម្លាំង​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ។ ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ បែ តូ​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ស្នាក់​នៅ​បណ្ដោះអាសន្ន​បន្ទប់​ជួល ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឆែកឆេរ​ក្នុង​ខ្លួន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ខេ សម្រាប់​ហិត​ចំនួន​០៤​កូន​ថង់​ថ្លា ។ ក្រោយមក​ដោយ​មានការ​សម្របសម្រួល​ពី​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​មានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទើប​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​បន្ទប់​ស្នាក់​នៅ​របស់​ជនសង្ស័យ​រក​ឃើញ​វត្ថុ​តាង​កញ្ឆា​០១​ថង់​ធំ និង​០៣​កូន​ថង់​តូច ព្រមទាំង​ថង់​ថ្លា​មួយ​ចំនួន​ធំ ទូរស័ព្ទ​១​គ្រឿង លោហធាតុ​ពណ៌​លឿង ខ្សែ​.​ក ចិញ្ចៀន លិខិតឆ្លងដែន នាឡិកាដៃ​១ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​ម​មាន​ជ័យ​ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​ចម្លើយ​រួច​មក​ជនសង្ស័យ​ឈ្មោះ បែ តូ​នី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​ប្រភេទ​ខេ​សម្រាប់​ទុក​ហិត​ក្នុង​ពេល​ចូល​ក្លិប​កំសាន្ត ហើយ​សម្រាប់​លក់​ឲ្យ​មិត្តភក្តិ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ