ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​គោមួយ​ចំនួន​មិន​ព្រម​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​លែង​ឲ្យ​មក​ចូល​ស៊ី​ស្មៅ​តាម​សួនច្បារ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សួនច្បារ​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​កំពង់ចាម ត្រូវ​បាន​អភិ​វ​ឌ្ឈ​ន៍​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កាន់តែ​មាន​ភាព​ស្រស់​ស្អាត រួម​ទាំង​សួនច្បារ​មាត់ទន្លេ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លែងគោ​បែប​អាណា​ធិ​ប​តេ​យ្យ…

ខេត្តកំពង់ចាម ៖ សួនច្បារ​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​កំពង់ចាម ត្រូវ​បាន​អភិ​វ​ឌ្ឈ​ន៍​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កាន់តែ​មាន​ភាព​ស្រស់​ស្អាត រួម​ទាំង​សួនច្បារ​មាត់ទន្លេ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លែងគោ​បែប​អាណា​ធិ​ប​តេ​យ្យ ដើរមក​ឲ្យ​ស៊ី​ស្មៅ​ដែល​ដាំ​លម្អ និង​ខ្លះ​ទៀត​ដេក​នៅ​លើ​សួនច្បារ​ដែល​ម្ចាស់​គោ​មិន​មាន​យកចិត្តទុកដាក់​នោះ ។

លោក​វរ​សេនី​យ៏​ត្រី រស់ ម៉ុង​សេង អធិការ​ស្តីទី​ក្រុង​កំពង់ចាម ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា លោក​អភិបាលក្រុង​កំពង់ចាម ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចេញ​បំរាម​ហាម​ឲ្យ​ម្ចាស់​គោក្របី​លែង​ដើរ​បែប​អាណា​ធិ​ប​តេ​យ្យ​ចូល​ក្នុង​ក្រុង​កំពង់ចាម​នោះ ដោយសារ​តែ​តាម​ផ្លូវ​សាធារណៈ​មាន​សួនច្បារ​ត្រូវ​បាន​រៀបចំ​លម្អ​ដាំ​ស្មៅ និង​ផ្កា ព្រមទាំង​មាន​អំ​ពូ​ល​បំពាក់​នៅ​ពេល​រាត្រី​ថែម​ទៀត ។

លោក​វរសេនីយ៍ត្រី រស់ ម៉ុង​សេង អធិការ​ស្តីទី​ក្រុង​កំពង់ចាម បន្ត​ថា ទោះបីជា​មានការ​ណែនាំ​បែប​នេះ​ក្តី ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច មិន​ស្តាប់​នោះ​ទេ បែរជា​លែងគោ​ទាំង​ហ្វូង នា​ពេល​កន្លង​មក​ឲ្យ​ដើរ​ចូល​ក្នុង​ក្រុង បាត់បង់​សណ្តាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ ។ បន្ទាប់​ពី​បានឃើញ​បែប​នេះ កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ចាប់​ដឹក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ជា​បន្តបន្ទាប់​ចំនួន​៥​លើក​មក​ហើយ ។ ដោយឡែក​ថ្មី​ៗ​នេះ មាន​គោ​ចំនួន​៣​ក្បាល បាន​ដើរមក​ដេក​នៅ​លើ​សួនច្បារ​ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ក្រោយ​ពី​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ហើយ​នោះ រូប​លោក​បាន​ចាត់​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កុក ចុះ​ទៅ​ដឹក​យក​មក​កាន់​ប៉ុស្តិ៍ និង​ស្រាវជ្រាវ​រក​ម្ចាស់ ដែល​ម្ចាស់​គោ​នោះ​ធ្លាប់​ធ្វើការ​អប់រំ​ចំនួន​៣​លើក​មក​ហើយ​ផង​ដែរ ។

លោក​អធិការ​ស្តីទី​ក្រុង​កំពង់ចាម បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ខេត្ត​បាន​យកចិត្តទុកដាក់​ធ្វើការ​កែ​លម្អ​សួនច្បារ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ដូច្នេះ​សូម​ពលរដ្ឋ​ម្ចាស់​គោ​ទាំងឡាយ មេត្តា​ធ្វើ​យ៉ាងណា​ចិញ្ចឹម​ដាក់​ក្នុង​ក្រោល និង​មាន​ខ្សែ​ចង​ត្រឹមត្រូវ ចៀសវាង​ព្រ​លែង​ពាស​វាល​ពាស​កាល​ចូល​ម​ក្នុង​ក្រុង​កំពង់ចាម ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ។ មិនតែប៉ុណ្ណោះ គោ​បាន​ជុះ​លាមក​នៅ​តាម​ផ្លូវ​បន្ថែម​ទៀត លោក​ថា​ក្នុង​ករណី​ម្ចាស់​គោ​មិន​រាងចាល​ទេ​នោះ នឹង​មាន​វិធានការ​ក្តៅ​លើ​ម្ចាស់​គោក្របី​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ