ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កម្រ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​មាន​ដង្កូវ​នៅ​ក្នុង​សាច់​គោ​អាំង គូស្នេហ៍​ជនជាតិ​អូស្ត្រាលី​មួយគូ​បាន​ប្រទះ​ឃើញ​ដង្កូវ​កំពុង​វារ​នៅ​លើ​សាច់​គោ​អាំង នៅ​ឯ​ហាង​មួយ​នៅ​ក្នុង​សណ្ឋាគារ ធាតុ​ពិតជា​ដង្កូវ​កើត​ពី​ពងរុយ ។ ២-​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន​លិច​នៅ​នី​កា​រ៉ា​ហ្គា យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៥​នាក់ និង​បាត់​ខ្លួន​២​នាក់ នៅ​ក្នុង​ហេតុការណ៍​ទឹក​ជន​លិច​នៅ​តំបន់​មួយ​ក្នុង​នី​កា​រ៉ា​ហ្គា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​។…

១-​មាន​ដង្កូវ​នៅ​ក្នុង​សាច់​គោ​អាំង
គូស្នេហ៍​ជនជាតិ​អូស្ត្រាលី​មួយគូ​បាន​ប្រទះ​ឃើញ​ដង្កូវ​កំពុង​វារ​នៅ​លើ​សាច់​គោ​អាំង នៅ​ឯ​ហាង​មួយ​នៅ​ក្នុង​សណ្ឋាគារ ធាតុ​ពិតជា​ដង្កូវ​កើត​ពី​ពងរុយ ។

២-​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន​លិច​នៅ​នី​កា​រ៉ា​ហ្គា
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៥​នាក់ និង​បាត់​ខ្លួន​២​នាក់ នៅ​ក្នុង​ហេតុការណ៍​ទឹក​ជន​លិច​នៅ​តំបន់​មួយ​ក្នុង​នី​កា​រ៉ា​ហ្គា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​។

៣-​ព្យុះ​នៅ​តំបន់​អឺរ៉ុប​បណ្ដាល​ឲ្យ​ជន​លិច
មាន​អ្នក​ស្លាប់​៦​នាក់ ក្រោយ​ពី​មាន​ព្យុះ ភ្លៀង​តាម​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្ដាល​ទ្វីបអឺរ៉ុប កាលពី​ថ្ងៃ​ទី ៣០ តុលា ២០១៧ ។

៤-​មនុស្ស​យន្ត​ប្រភេទ «3D»
ស្ត្រី​ម្នាក់​បាន​ថតរូប​រួម​ជាមួយ​មនុស្ស​យន្ត «InMoov» ជា​ប្រភេទ​មនុស្ស​យន្ត «3D» នៅ​ក្នុង​ពិធី​តាំង​ពិ​ព័ណ៌​ពី​បច្ចេកវិទ្យា នៅ​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ប្រទេស​រ៉ូ​ម៉ា​នី ។

៥-​នាំ​ប្រពន្ធ​ដើរ​មើល​រោងចក្រ​គ្រឿងសំអាង
លោក​គី​ម ជុង​អ៊ុ​ន និង​នាង​រី សូល​ជូ កំពុង​ទស្សនា​រោងចក្រ​គ្រឿងសំអាង​មួយ​នៅ​ក្រុង​ព្យុ​ង​យ៉ាង កូរ៉េ​ខាងជើង ។

៦-​ក្មេង​ស្រី​ពិការ​ក​កាច់ ៩០​អង្សា​សេ
ក្មេង​ស្រី អាយុ​៩​ឆ្នាំ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​កើត​ជំងឺ​ចម្លែក មាន​លក្ខណៈ​ពិការ​ក​កាច់​៩០ អង្សា​សេ និង​ដើរ​យ៉ាង​ពិបាក ។

៧-​មួយ​យប់​មាន​រន្ទះបាញ់​ចំនួន​១៧៦.០០០​ដង
យ៉ាង​ហោច​មាន​រន្ទះបាញ់​ចំនួន​១៧៦.០០០​ដង នៅ​ក្នុង​រដ្ឋ​គ្វី​ន​លែ​ន ប្រទេស​អូស្ត្រាលី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយសារ​ឥទ្ធិពល​របស់​ព្យុះ ។

៨-​ផ្សិត​កំពស់​ជិត ១​ម៉ែត្រ​នៅ​ប្រទេស​ចិន
កសិករ​ចិន​នៅ​ក្នុង​ខេត្ត​យូ​ណា​ន នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង ប្រទេស​ចិន​បាន​ប្រទះ​ឃើញ​ផ្សិត​យក្ស​មានកំ​ពស់​៨៣,៥ សង្ទីម៉ែត្រ និង​មាន​ទម្ងន់​៥០​គីឡូក្រាម ។

៩-​ជិះ​រថយន្ត​បុក​មនុស្ស​លើ​ផ្លូវ​ធាក់​កង់​នៅ​ញូ​វ​យ៉​ក
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៨​នាក់ នៅ​ក្នុង​ហេតុការណ៍​មាន​ជន​កំហូច​ម្នាក់​ជិះ​រថយន្ត​ដេញ​បុក​មនុស្ស​នៅ​លើ​ផ្លូវ​ធាក់​កង់​ក្នុង​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

១០-​មនុស្ស​យន្ត «AIBO»​របស់​ជប៉ុន
ក្រុមហ៊ុន «SONY» បាន​បង្ហាញ​សមិទ្ធិ ផល​ថ្មី​ជា​មនុស្ស​យន្ត​«AIBO» ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន ដើរ​ដោយ​បច្ចេកវិទ្យា​ដ៏ ទាន់សម័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ