លោក Black Shelton តារាចម្រៀងជនជាតិអាមេរិក គឺជាបុរសដែលមានរូបរាង និងមុខមាត់សិចស៊ីបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០១៧ តាមរយៈការប្រកាសពីទស្សនាវដី្ត «People» និងជាតារាចម្រៀងលើកដំបូងដែលកាន់តំណែងនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៧។
លោកShelton មានស្រុកកំណើតនៅក្រុងអេដា រដ្ឋអូក្លាហូម៉ា ចំណាយពេលប្រហែល ១ទសវត្សនៅក្នុងក្រុមតន្ត្រី ។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងឆ្នាំ២០១១ តាមរយៈការសម្រេចរបស់គណៈកម្មការក្នុងកម្មវិធីប្រកួតចម្រៀង «The Voice» របស់ស្ថានីយទូរទស្សន៍ «NBC» ចំណែកអាល់ប៊ុមថ្មីគឺ Texoman Shore ទើបចេញផ្សាយកាលពីដើមខែកន្លងទៅ ។
លោកShelton ធ្លាប់រៀបការជាមួយអ្នកចម្រៀង Miranda Lambert ហើយបានងាកទៅសេពគប់ជាមួយនាង Gwen Stefani ជាតារាចម្រៀងប៉ុបរយៈពេល២ឆ្នាំមកហើយ ។
សម្រាប់អ្នកគ្រប់គ្រងតំណែងបុរសសិចស៊ីបំផុតនៅលើពិភពលោក រួមមានលោកដាវ៉េន ចនសុន, លោកប្រេដ ភីត, លោកចច គ្លូនី , លោកចននី ដេប, លោកហែរីសុន ហ្វ៊ក, លោក រ៉ៃអាន់ រ៉េណុល និងលោកដេវីដ បេកខាំ ៕
ចែករំលែកព័តមាននេះ