ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​សង្ស័យ​ចាញ់ល្បែង គំរាម​មេការ​កាស៊ីណូ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ចាញ់ល្បែង​ក្រពុលមុខ ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​តំណាង​អ្នក​មើល​ការ​កាស៊ីណូ​ត្រូវ​ក្រុម​សន្តិសុខ​ព្រួត​គ្នា​ចាប់​វាយ​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ ភូមិ​ក្អម​សំណ​ក្រោម…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ចាញ់ល្បែង​ក្រពុលមុខ ហើយ​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​តំណាង​អ្នក​មើល​ការ​កាស៊ីណូ​ត្រូវ​ក្រុម​សន្តិសុខ​ព្រួត​គ្នា​ចាប់​វាយ​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

ជន​ដែល​រង​ការ​ចោទប្រកាន់​ថា ដក​កាំភ្លើងខ្លី​ឈ្មោះ​អ៊ុំ សុភ​ក្រ័ អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​នាយ​ផ្នែក​ស្រាវជ្រាវ​ស៊ើប​ការ មាន​ទីលំនៅ​សង្កាត់​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ក្រុម​សន្តិសុខ​កាស៊ីណូ​ព្រួត​គ្នា​វាយ​បណ្តាល​ឲ្យ​រង​របួស​ដាច់​សុះ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន និង​ដក​យក​បាន​វត្ថុ​តាង​មាន​កាំភ្លើងខ្លី​ម៉ាក​ប៉េអាកុល តួ​ពណ៌​ស​ស្នាប់​ពណ៌​ខ្មៅ​១​ដើម​លេខ​៥៥៥៩A១USA ៩​គ្រាប់ ខ្នោះដៃ​១ និង​ម៉ូតូ​ហុងដា​គុប​សេ​៥០​ពណ៌​ស្លែ ស្លាក​លេខ ភ្នំពេញ​១AA-១៥០៩​មួយ​គ្រឿង រូបថត​ឯក​ស​ណ្ថា​ន​នគរបាល​មួយ​សន្លឹក​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​១ និង​សម្ភារ​មួយ​ចំនួន​ទៀត ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចាត់ការ​តាម​នីតិវិធី ។

ចំណែក​តំណាង​កាស៊ីណូ​ថ្ម​ពេជ្រ រង​ការ​គំរាម​គំ​ហែង​ឈ្មោះ​អៀង សុង​ទ្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ដែល​ជា​អ្នក​ឲ្យ​ខ្មែរ​ចូល​លេង​ម៉ា​សេរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ