ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការក្រៅរដ្ឋាភិបាល​និង​សិស្សសាលា​ជាមួយ​អាជ្ញាធរ​រើស​សំរាម​តាម​ដងផ្លូវ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលា​ជា​ច្រើន​នាក់​មក​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុវជន​ក្រុង​ប៉ោយ​ប៉ែ​ត​ហៅ​កាត់​ថា YDC Poipet រួម​ជាមួយ​សាលារៀន​ចិន​ម៉េ​ង​ហួ​ណ័​រ​វ៉េ​ស្គ​សហការ​ណ៌​ជាមួយ​អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើ​យុទ្ធនាការ​រើស​សំរាម​តាម​ដងផ្លូវ​ដើម្បី​ចូលរួម​សំអាត​បរិស្ថាន​សង្គម ។…

ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលា​ជា​ច្រើន​នាក់​មក​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុវជន​ក្រុង​ប៉ោយ​ប៉ែ​ត​ហៅ​កាត់​ថា YDC Poipet រួម​ជាមួយ​សាលារៀន​ចិន​ម៉េ​ង​ហួ​ណ័​រ​វ៉េ​ស្គ​សហការ​ណ៌​ជាមួយ​អាជ្ញាធរ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើ​យុទ្ធនាការ​រើស​សំរាម​តាម​ដងផ្លូវ​ដើម្បី​ចូលរួម​សំអាត​បរិស្ថាន​សង្គម ។ យុទ្ធនាការ​រើស​សំរាម​តាម​ដងផ្លូវ​នេះ​គេ​ឃើញ​មាន​ជនបរទេស​ដែល​ធ្វើការ​ជា​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​ផង​ដែរ ។

 

សំរាម​ដែល​រើស​ប្រមូល​ពី​តាម​ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​វេច​ខ្ចប់​ដើម្បី​ទុក​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹក​យក​ទៅ​ចាក់ចោល ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ក៏​បាន​ប្រើប្រាស់​គ្រឿងចក្រ​ដើម្បី​ឈូស​កៀរ​ភក់ និង​ដី​តាម​ដងផ្លូវ​បេតុង​ចេញ​ដោយ​អះអាង​ថា បញ្ចៀស​ការ​រអិល​ក្រោយ​ភ្លៀង​ម្តង​ៗ​ព្រោះ​តែង​ឃើញ​មាន​ម៉ូតូ​រអិល​ដួល​ជា​ញឹកញាប់ ។

តំណាង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុវជន​ប៉ោយ​ប៉ែ​ត​YDC​ប្រាប់ កោះសន្តិភាព ថា​សិស្ស​ដែល​មក​ចូលរួម​សកម្មភាព​រើស​សំរាម​នេះ​ខ្លះ​ជា​សិស្ស​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុវជន​ប៉ោយ​ប៉ែ​ត​ខ្លះមក​ពី​សាលារៀន​ចិន​ម៉េ​ង​ហួ​ណ័​រ​វ៉េ​ស្គ​សហការ​ណ៌​ជាមួយ​អង្គការ​ដៃគូ អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន​សុខ​ស្រេង ។

តំណាង​រូប​នេះ​លើក​ឡើង​ថា ការ​បង្កើត​កម្មវិធី​រើស​សំរាម​នេះ​គឺ​ក្នុង​គោលបំណង​បណ្តុះ​ផ្នត់គំនិត​ដល់​សិស្ស​គ្រប់​គ្នា​ឲ្យ​យល់​ដឹង​ពី​បរិស្ថាន​ដើម្បី​លប់​បំបាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​គ្មាន​សណ្តាប់ធ្នាប់ ។

ម្យ៉ាង​ជា​គំរូ​មួយ​ឲ្យ​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​អនុវត្ត​តាម និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ទោះជា​បែប​នេះ​ក្តី​សំរាម​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​តែ​ជា​បញ្ហា​ចោទ​គឺ​ក្លាយជា​គំនរ​កន្លែង​ខ្លះ​មាន​ដង្កូវ និង​ពពួក​ចម្លង​មេរោគ​(​រុយ​)​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ