ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​មី​រួច​នាំ​គ្នា​យក​ទៅ​ឲ្យ​ត្រី​ស៊ី ស្រាប់តែ​ចឹ​ង​ទៅ​វិញ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​១១​ឆ្នាំ​ពី​នាក់​បាន​បាត់​បង់ជីវិត​បន្តបន្ទាប់​គ្នា ដោយសារ​តែ​ពួក​គេ​បាន​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ចំណុច​ស្រះ​ទឹក​វត្ត​ក្ដី​កណ្ដាល សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ កុមា​រា​អាយុ​១១​ឆ្នាំ​ពី​នាក់​បាន​បាត់​បង់ជីវិត​បន្តបន្ទាប់​គ្នា ដោយសារ​តែ​ពួក​គេ​បាន​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ចំណុច​ស្រះ​ទឹក​វត្ត​ក្ដី​កណ្ដាល សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​ខេត្តព្រៃវែង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កុមា​រា​ទី​១- ជា សៀវ​ម៉េ​ង មាន​ទី​នៅ​ភូមិ​លេខ​៧ សង្កាត់​កំពង់លាវ​ក្រុង​ព្រៃវែង ទី​២- វណ្ណ ថា​វី​ន មាន​ទីលំនៅ​ភូមិ​លេខ​៧​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។

ព័ត៌មាន​និយាយ​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់ នៅផ្ទះ​ក្បែរ​គ្នា ហើយ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ប្រុស​២​នាក់​ខាងលើ បាន​ទិញ​មី​ពី​ផ្ទះ​ចិន​មួយ​កញ្ចប់ ដោយ​បបួល​គ្នា​ថា​យក​ទៅ​ឲ្យ​ត្រី​ស៊ី ។ ខណៈនោះ​អ្នកលក់​ចាប់ហួយ​ក៏​មិន​បាន​ចាប់អារម្មណ៍​ស្រាប់តែ​មួយសន្ទុះ​មានការ​ភ្ញាក់ផ្អើល​ថា​ក្មេង​ប្រុស​ទាំង​២​នោះ​បាន​លង់ទឹក​ស្រះ​ស្លាប់​ទៅ​ហើយ ។

ភ្លាម​នោះ​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូល​ដ្ធា​ន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ​លើ​សាកសព​ក្មេង​ទាំង​២​នាក់ ។ បន្ទាប់​មក​ពិនិត្យ​ឃើញ​ថា ក្មេង​ប្រុស​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ