ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ហ៊ី ! គ្រាន់តែ​ដាស់​មិន​ព្រម​ភ្ញាក់​សោះ វាយ​ប្រពន្ធ​ដល់​ស្លា.ប់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កង​នគរបាល​ខេត្តកំពត បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ការ​បញ្ជូន​បុរស​ចំណាស់​រូប​នោះ​មក​កាន់​សាលាដំបូង​ខេត្ត​សួរនាំ បន្ទាប់​ពី​បុរស​ជា​ប្ដី​បាន​វាយ​ប្រពន្ធចុង​ចំនួន​៣​ដងរែក…

ខេត្តកំពត ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កង​នគរបាល​ខេត្តកំពត បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ការ​បញ្ជូន​បុរស​ចំណាស់​រូប​នោះ​មក​កាន់​សាលាដំបូង​ខេត្ត​សួរនាំ បន្ទាប់​ពី​បុរស​ជា​ប្ដី​បាន​វាយ​ប្រពន្ធចុង​ចំនួន​៣​ដងរែក កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក ឈឹ​ម ឈាង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា បុរស​ជា​ជនសង្ស័យ​សម្លាប់​ប្រពន្ធចុង​នេះ​ឈ្មោះ ជិន ខុ​ម អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​គោ​ចិន​លែង ឃុំ​ថ្មី ស្រុក​ទឹកឈូ ។ ឬ​ឯ​ស្ត្រី​ជា​ប្រពន្ធ​ជា​ជន​រង​គ្រោះ​នោះ​ឈ្មោះ ជាម រឹម អាយុ​៥២​ឆ្នាំ ត្រូវ​បាន​បុរស​ជា​ប្ដី​ឈ្មោះ ជិន ខុ​ម បាន​វាយ​៣​ដងរែក​បែកក្បាល ។ ជនសង្ស័យ​វាយ​ប្រពន្ធ​ឲ្យ​ស្លាប់​បាន​ប្រាប់​កង​នគរបាល​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​មែន ដោយសា​តែ​ស្ត្រី​ជា​ប្រពន្ធចុង​រូប​នោះ បាន​ផឹកស្រា​ស្រវឹង​ជេរ​រូប​គាត់​ជា​ប្ដី​ជា​ញឹកញាប់ ។

ជនសង្ស័យ​បាន​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​ប្រពន្ធដើម និង​ប្រពន្ធចុង បាន​ផឹកស្រា​ស្រវឹង ហើយ​ដេក​ទាំង​ខ្លួន​អាក្រាត​នៅ​នឹង​ដី ពេល​គាត់​ជា​ប្ដី​ឃើញ​បាន​ដាល់​ស្ត្រី​ឈ្មោះ ហ៊ឹ​យ ឃ​ន ត្រូវជា​ប្រពន្ធដើម​ចំនួន​៣​ដៃ និង​ប្រពន្ធចុង​ឈ្មោះ ជាម រឹម រឹង​រុះ​មិន​ព្រម​ឡើង​ស្លៀកពាក់​ខោអាវ ទើប​ខ្លួន​បាន​វាយ​រហូត​ត​តែ​ស្លាប់​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ