ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡងប្រណាំង​តាម​បណ្តា​អង្គភាព​កងការពារ​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​ទី​៥

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​ប្រឡងប្រណាំង​តាម​បណ្តា​អង្គភាព​កងការពារ​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ឡើង​គ្រប់​តាម​អង្គភាព​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​បន្ត​ទៀត​ក្នុង​ផែនទី​៣ ដោយ​មានការ​ចូលរួម​ពី​៤​កងការពារ​ព្រំដែន​លេខ​៥០១ ៥០២ ៥០៣ និង​៥០៤ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា…

ខេត្តបាត់ដំបង ៖ ការ​ប្រឡងប្រណាំង​តាម​បណ្តា​អង្គភាព​កងការពារ​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ឡើង​គ្រប់​តាម​អង្គភាព​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​បន្ត​ទៀត​ក្នុង​ផែនទី​៣ ដោយ​មានការ​ចូលរួម​ពី​៤​កងការពារ​ព្រំដែន​លេខ​៥០១ ៥០២ ៥០៣ និង​៥០៤ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​មេបញ្ជាការ មេបញ្ជាការ​រង​ចំនួន​២៥​នាក់​បាន​មក​ចូលរួម​ក្រោម​អធិបតី​លោក​ឧត្តមសេនីយ៍ទោ អៀង ផា​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ជា​ប្រធាន​គណកម្មការ​ប្រឡងប្រណាំង​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ ។

ក្រោយ​ពី​តំណាង​អង្គភាព​នីមួយ​ៗ​ចំនួន​៤​អង្គភាព​បាន​រាយ​កាណ៍​ពី​សកម្មភាព​ដែល​បាន​អនុវត្តន៍​ក្នុង​ឆមាស​ទី​២ ផែនទី​៣ ក្នុង​ឆ្នាំ​២០១៧ ដែល​បាន​ផ្តោត​លើ​ការ​រាយការណ៍​តាម​របាយការណ៍​ការ​អនុវត្តន៍​ជាក់ស្តែង​ក្នុង​ការ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​កិច្ច​ការងារ​ការពារ​ព្រំដែន ការ​ចង​សម្ព័​ន្ឋ​មេត្រីភាព រួម​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​ប្រទេស​ជិតខាង​(​ថៃ​) ការ​កសាង​ស​មិ​ទ្ឋិ​ផល​នានា​ដែល​បាន​កសាង​នៅ​ក្នុង​អង្គភាព ការ​ធានា​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព ការ​ហ្វឹកហ្វឺន​អបរំ​ចិត្តសាស្ត្រ សិ​ល​ធម៌ គោរព​បទបញ្ជាផ្ទៃក្នុង រៀនសូត្រ​តាម​បែប​បច្ចេកវិទ្យា​នៅ​ក្នុង​អង្គភាព និង​ស្វែង​យល់​បទ​ពិសោធន៍ ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយទៀត​តាម​រយះ​ទស្ស​នះ​កិច្ច​សិក្សា​ដើម្បី​រក​ការ​រីក​ចំរើន​ក្នុង​អង្គភាព​បន្ថែម​ទៀត​រួច​មក​គណកម្មការ​ប្រឡងប្រណាំង​បាន​វាយតម្លៃ​លេខ​១ បាន​ទៅ​លើ​កងការពារ​ព្រំដែន​លេខ​៥០១ លេខ​២ បាន​ទៅ​លើ​កងការពារ​ព្រំដែន​លេខ​៥០២ លេខ​៣ បាន​ទៅ​លើ​កងការពារ​ព្រំដែន​លេខ​៥០១ លេខ​៤ បាន​ទៅ​លើក​ងារ​ពារ​ព្រំដែន​លេខ​៥០៤ ។

លោក​ឧត្តមសេនីយ៍ទោ អៀង ផា​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា នេះ​ជា​ភាព​ជឿនលឿន​នៅ​ក្នុង​អង្គភាព​ទាំងអស់​ដែល​បាន​ពិន្ទុ​ល្អ​ទាំងអស់​គ្នា ហើយ​ក៏​ជា​គំរូ​សម្រាប់​ទៅ​ភូមិភាគ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រាល់​ការ​វាយតម្លៃ ដាក់​ពិន្ទុ​គឺ​គណកម្មការ​បាន​ដាក់​ឲ្យ​ទៅ​តាម​ការ​គោរព​តាម​បទបញ្ញត្តិ ទៅ​តាម​ល​ទ្ឋ​ផល​ការងារ និង​សកម្មភាព​ដែល​មាន​ជា​ស្នាដៃ​បាន​លើក​កន្លង​មកនេះ​រយពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៧ និង​រាល់​ការ​វាយតម្លៃ​គឺជា​គន្លឹះ​មួយ​ជួយ​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់​គ្រប់​តាម​បណ្តា​អង្គភាព​អនុវត្តន៍​ការងារ​ឲ្យ​មាន​ប្រ​សិ​ទ្ឋិ​ភាព ប្រកបដោយ​គុណភាព​នៅ​ក្នុង​អង្គភាព​និ​មួយ​ៗ​រៀងខ្លួន សំខាន់​ផ្តោត​លើ​ការ​អនុវត្តន៍​បន្ត​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​បន្ត​ឆ្ពោះទៅ​ឆ្នាំ​២០១៨​ឲ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ក្នុង​ជួរ​កងទ័ព​សម្រាប់​បំរើ ការពារ កសាង​ប្រទេស​ជាតិ​មាតុភូមិ​កម្ពុជា​យើង​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ