ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ដាក់​ផែនការ ការពារ​សន្តិសុខ​សង្គម

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​ដាក់​ផែនការ ការពារ​ទីតាំង​របស់​យោធភូមិ​ភាគ​ទី​៥​បាន​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥…

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​ដាក់​ផែនការ ការពារ​ទីតាំង​របស់​យោធភូមិ​ភាគ​ទី​៥​បាន​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មាន​នាយទាហាន​ដែល​ពាក់ព័ន្ធ​ចំណុះ​យោធភូមិ​ភាគ​២៥​នាក់ បាន​មក​ចូលរួម​ទទួល​ផែនការ​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង​។

មេបញ្ជាការ​ជំនាញ​ពាក់ព័ន្ធ​សន្តិសុខ លើ​ចំណុច​គោលដៅ​សំខាន់​ៗ ត្រូវ​ឈរជើង​ពង្រឹង​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ​សង្គម កុំ​ឲ្យ​កើត​មាន​បន្ទាប់​ពី​មាន​សភាពការណ៍​នយោបាយ​មិនល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​មក ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន​បាន​ថ្លែង​ថា ក្រោយ​សាលដីកា​របស់​តុលាការ​កំពូល​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួច​បក្ស​ប្រឆាំង និង​គូកន​ក្នុង​-​ក្រៅប្រទេស​រិះរក​គ្រប់​វិធី​ឃោសនា​ញុះញង់ មួលបង្កាច់ ចោទប្រកាន់ និង​រៀបចំ​យុទ្ធសាស្ត្រ​តាម​គ្រប់​រូបភាព ដើម្បី​រក្សា​ប្រជាប្រិយ៍ភាព និង​ការ​គាំទ្រ​ពី​មហាជន ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាម​រយៈ​បដិវត្តន៍​ពណ៌ ដោយ​សហការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​ពួក​ប្រតិកិរិយា​ក្នុង​-​ក្រៅប្រទេស ឲ្យ​មាន​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​អង្គប្រជុំ​នោះ​បាន​លើក​ឡើង​ពី​ការ​បែងចែក​កម្លាំង​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ក្តាប់​សភាពការណ៍​បាន​រួច និង​ដាក់​ផែន​ការណ៍​ទប់ស្កាត់​ការ​រំខាន​សន្តិសុខ​ដល់​ប្រជាជន ។ លោក​ឧត្តមសេនីយ៍ទោ​បាន​បន្ថែម​ទៀត​ថា ដើម្បី​រក្សា​សន្តិសុខ​បន្ត​កុំ​ឲ្យ​កើត​មាននៅ​លើ​ប្រទេស​កម្ពុជា​យើ​កំពុង​ទទួល​បាន​សុខ​សន្តិភាព​ពិតប្រាកដ​ដែល​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ