ការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់យូហ្វាឆេមពានលីគនេះ គេសង្កេតឃើញថា ពូល E គឺជាពូលដែលក្រុមនីមួយៗ មានពិន្ទុប្រដេញគ្នាយ៉ាងស្វិតស្វាញ ។ ចំពោះការប្រកួតនារាត្រីនេះ ក្រុម Sevilla នឹងបើកទ្វារស្វាគមន៍ក្រុមជើងខ្លាំងមកពីអង់គ្លេស Liverpool ដែលពួកគេទាំងពីរមានចំណាត់ថ្នាក់លេខ៥ ដូចគ្នាក្នុងលីគរបស់ខ្លួន ។ ដ្បិតឈរនៅចំណាត់ថ្នាក់លេខ២ក្នុងពូល E ប៉ុន្តែ Sevilla ចាញ់ Liverpool តែ១ពិន្ទុប៉ុណ្ណោះ ខណៈក្រុមចំណាត់ថ្នាក់លេខ៣ Spartak Moskva មាន៥ពិន្ទុ ធ្វើឱ្យក្រុមទាំងបីនេះសុទ្ធតែមានឱកាសក្នុងការដណ្តើមកៅអីទៅវគ្គបន្តដូចគ្នា ។
ប្រវត្តិបរាជ័យដ៏ធំបំផុតរបស់ Sevilla ក្នុងការប្រកួតពានរង្វាន់នេះ គឺអំឡុងពេលពួកគេទៅសួរសុខទុក្ខក្រុម Spartak Moskva កាលពីខែតុលា កន្លងទៅ ដោយបានចាញ់ផ្ទះម្ទាស់១ទល់នឹង៥ ខណៈការប៉ះគ្នាម្តងទៀតនៅទឹកដីរបស់ខ្លួន កាលពីដើមខែវិច្ឆិកា Sevilla បានត្រឹមវាយបកវិញ ២-១ប៉ុណ្ណោះ ។ ផ្ទុយពីក្រុម Liverpool ដែលពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អ ថែមទាំងមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ។
យ៉ាងណាមិញ ការប៉ះគ្នានារាត្រីនេះ ស្ថានភាពក្រុមម្ចាស់ផ្ទះ Sevilla ហាក់មានប្រៀបជាងក្រុមភ្ញៀវ Liverpool ដោយផ្អែកលើប្រវត្តិជួបគ្នាទាំងពីរដង ។ ការប៉ះគ្នាលើកដំបូងនៅយូរ៉ូប៉ាលីគឆ្នាំ ២០១៦ Sevilla បានយកឈ្នះ Liverpool ៣ទល់នឹង១ រីឯជំនួបលើកទីពីរនៅឆេមពានលីគថ្មីៗនេះ ពួកគេបានត្រឹមទទួលលទ្ធផលស្មើ ២-២ ។
សមាជិកក្រុមរបស់ក្លិប Sevilla ដែលអវត្តមានក្នុងការប្រកួតនេះមានដូចជាកីឡាករ Carrico, Pareja, Mercado, Correa និងកីឡាករ Motoya រីឯស្ថានភាពកូនក្រុមរបស់ក្លិប Liverpool មិនមានកីឡាករសំខាន់រូបណារងរបួសឡើយលើកលែងតែកីឡាករ Joel Matip និងកីឡាករ Lallana ប៉ុណ្ណោះដែលស្ថិតនៅកៅអីបម្រុង ។
ចំពោះការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Sevilla មានភាគរយឈ្នះច្រើនជាងក្រុមភ្ញៀវ ហើយក៏ជាពេលដែលពួកគេអាចមានឱកាសឡើងឈរនៅកំពូលតារាងផងដែរ ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន ។
បាល់ទាត់យូហ្វាឆេមពានលីគ វគ្គជម្រុះតាមពូល ជុំទី 5 សម្រាប់រាត្រីថ្ងៃអង្គារនេះមានចំនួន 8 ប្រកួត ។ Sevilla និង Liverpool តើក្រុមមួយណាដែលទទួលបានភាពរីករាយ ? ចំណែកឯ Spartak Mos, Man City និង Real Madrid ប៉ះគូប្រកួតខ្សោយ ។
សហរដ្ឋអាមេរិក-ជប៉ុន ៖ សារព័ត៌មានជប៉ុនរាយការណ៍កាលពីថ្ងៃទី១៧កុម្ភៈថា នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ ជាអ្នកជ្រើសរើសលោកដូណាល់ត្រាំ សម្រាប់ទទួល...
រាជធានីភ្នំពេញ៖ កញ្ញាស៊ូ ស៊ីរីកា ចៅរបស់អ្នកស្រីកែវ មន្ថា អតីតតារាសម្តែង និងចម្រៀងបានកសាងជីវិតជាអ្នកចម្រៀងដែរ ហើយលូតលាស់ក្នុងអាជីពនេះជាបន្តបន្ទាប់ ។ ព្រោះតែ...
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...